ខុសពីតារាចម្រៀងខ្លះដែលដាច់កុងត្រាជាមួយផលិតកម្ម ហើយប្រែជាស្ងប់ស្ងាត់សិល្បៈ សម្រាប់តារាចម្រៀង លោក ចាន់ ជេស្ដា ដែលបានបញ្ចប់កុងត្រាផ្ដាច់មុខជាមួយផលិតកម្មចាស់ បែរជានៅតែមានសកម្មភាពលេចធ្លោនៅក្នុងសិល្បៈ។ លោកត្រូវគេឃើញបញ្ចេញស្នាដៃថ្មីៗជាហូរហែរ ទាំងបទបែបប្រពៃណីសម្រាប់ឱកាសភ្ជុំកន្លងទៅ ទាំងបទមនោសញ្ចេតនាថ្មីៗ។ អ្វីដែលគេកត់សម្គាល់ គឺលោកមិនមែនបញ្ចេញតែបទ Original Song និពន្ធថ្មីតែម្យ៉ាងនោះទេ សូម្បីតែបទ Cover ក៏លោកតែងតែបញ្ចេញជាហូរហែរផងដែរ ដោយមិនប្រកាន់ខ្លួនថា បទរបស់តារាចម្រៀងដទៃគឺលោកមិនបកស្រាយ។ បទចម្រៀងទាំងនេះ បានជួយអោយម្ចាស់បទ”ព្រៃវែងឈឺណាស់”រូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ពីហ្វេនៗ។ ជាក់ស្ដែងបទ Cover ទើបតែបង្ហោះថ្មីៗរបស់លោកក្រោមចំណងជើងថា “មេត្តាបងផង” ក៏ធ្វើអោយមានការសរសើរផងដែរ ថាលោកបកស្រាយបានពីរោះ និង មានអ្នកចែកចាយច្រើនតែម្ដង ក្រោយពីដាក់បង្ហោះផ្លូវការ។ លោក ចាន់ ជេស្ដា បញ្ជាក់ថា ដោយសារតែលោកចាប់ផ្ដើមបើកអាជីវកម្មផ្ទាល់ខ្លួន ហើយមិនសូវមានពេលច្រើនអោយផលិតកម្ម ទើបលោកសម្រេចចិត្តមិនកុងត្រាជាមួយផលិតកម្មចាស់ ឬ ចូលផលិតកម្មណា ប៉ុន្តែសម្រាប់ការផលិតចម្រៀង គឺលោកមិនចោលនោះទេ គឺនៅតែបញ្ចេញសមិទ្ធិផលថ្មីៗ ដើម្បីកុំអោយហ្វេនៗទន្ទឹងចាំជានិច្ច ដោយសារតែលោកគឺស្រលាញ់សិល្បៈ ហើយបើទោះជាមានជំនួញត្រូវរ៉ាប់រង ក៏ត្រូវតែមានបទថ្មីៗ បង្ហាញហ្វេន បើទោះជាបទចម្រៀងខ្លះ គឺបទ Cover។ បទទាំងនោះ លោកក៏ប្រកាសចំណាយធនធានផ្ទាល់ខ្លួន ផលិតអោយកាន់តែល្អ ក្នុងពេលបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here