គ្មានអ្នកណាមិនដឹងនោះទេថា បទ “ទោះកូនគ្មានម្ដាយ ក៏អាចរស់បាន” របស់ តារាចម្រៀងមុខស៊ិចប្រចាំផលិតកម្មថោន លោក ហង្ស សុវណ្ណារិទ្ធិ បានទទួលការគាំទ្ររហូតដល់ជាង10M មកទល់ពេលនេះ ដែលធ្វើអោយកេរ្តិ៍ឈ្មោះរបស់លោកខ្ទរខ្ទារ។ លោក និង តារាសម្ដែងស្រី កញ្ញា ឃុន ច័ន្ទមូនណា បានទាក់ទាញអ្នកគាំទ្រសម្រាប់ការសម្ដែងនៅក្នុងបទនោះយ៉ាងខ្លាំង ដោយគេមើលឃើញថា ហេតុផលដែលធ្វើអោយមួយបទនោះរបស់លោកផ្ទុះឡើង ក៏ដោយសារតែលោក និង ដៃគូសម្ដែង មានយីអុនត្រូវគ្នានោះផង។ ដូច្នេះហើយ ទើបហ្វេនៗមុនតិចទេ មានការភ្ញាក់ផ្អើលនៅពេលដែលលោក ហង្ស សុវណ្ណារិទ្ធិ ស្រាប់តែបង្ហោះរូបភាព MV បទថ្មីជាច្រើនសន្លឹក ដែលបទថ្មី គឺលោក និង កញ្ញា មូនណា បានត្រលប់មកប៉ះគ្នាក្នុងបទថ្មី ជាថ្មីម្ដងទៀត ដែលធ្វើអោយហ្វេនៗយល់ថា សាច់រឿងថ្មីដែលអ្នកទាំងពីរសម្ដែងរួមគ្នា គឺពិតជាផ្ទុះការចាប់អារម្មណ៍ទៀតហើយ ដោយសារតែលោក និង នាង ហាក់ស៊ីសង្វាក់គ្នាក្នងការសម្ដែង។ រូបភាពសម្ដែងរបស់លោក និង កញ្ញា មូនណា ត្រូវបានគេចែកចាយ អមដោយការទន្ទឹងចាំមើលការសម្ដែងរបស់ពួកគេ ខណៈដែលមានការបង្ហើបថា តារាទាំងពីរប៉ះគ្នាម្ដងទៀត ក្នុង MV បទ”សង្សារចាស់ខ្ញុំ កំពុងឯកា” ដែលបទចម្រៀងនេះ គឺពិតជាមានសាច់រឿងកម្សត់ និង ទាក់ចិត្តទៀតហើយ។ MV បទនេះ នឹងត្រូវបានផលិតកម្មថោនបញ្ចេញឆាប់ៗ ហើយគេក៏ចាំមើលផងដែរថាតើការប៉ះគ្នាជាថ្មីម្ដងទៀតរបស់ពួកគេ តើកន្ទ្រាក់បានការគាំទ្រកម្រិតណា?

LEAVE A REPLY

Please enter your comment!
Please enter your name here