ក្រោយពេល សម្រាលបានកូនមួយ មកពេលនេះ ឌុច លីដា បានហែលឆ្លង នូវពាក្យចចាមអារ៉ាម ជាច្រើន មានកូនតែ មិនព្រមបង្ហាញមុខ និងចង់អោយនាងបកស្រាយ អោយជាក់លាក់ ក្នុងនាមជាតារាល្បី មានមហាជនស្គាល់ កើតឡើងដោយការគាំទ្រ។ យ៉ាងណាមិញ លីដា បានសម្រេចចិត្តធ្វើការបង្ហាញហេតុផល ហើយក៍រំពឹងថា នាងនឹងធ្វើអោយហ្វេនៗ រីករាយនិងអស់ចិត្តក្នុងបញ្ហានេះ។

ឌុច លីដា បានចេញមុខបកស្រាយចម្ងល់ពីមហាជនជាច្រើនដែលតែងតែចង់ដឹងពីមុខមាត់ និងអត្តសញ្ញាណស្វាមីរបស់នាងជានរណា ក្នុងពេលដែលចំណងស្នេហ៍របស់ពួកគេទទួលបានកូនប្រុសម្នាក់ និងមានវ័យកាន់តែធំនាពេលបច្ចុប្ុបន្ននេះ។បើទោះបីជាគេដឹងថា ឌុច លីដា បានកសាងទំនាក់ទំនងជាមួយបុរសម្នាក់ និងបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធក៏ដោយ ប៉ុន្តែជារឿយៗតារារូបនេះហាក់មិនបានបង្ហាញមុខមាត់ និងអត្តសញ្ញាណពីស្វាមីរបស់នាងឡើយ ខណះពេលដែលនៅលើបណ្តាញសង្គមនានារបស់នាងក៏មិនដែលឃើញនាងបង្ហោះជាមួយស្វាមីដែរ។ ឌុច លីដា មិនអាចបង្ហាញមុខមាត់ឲ្យមហាជនបានដឹងជាសាធារណះ ដែលកត្តានេះគឺមកស្វាមីរបស់នាងមិនសូវចិត្តចិត្តថតរូប និងបង្ហោះរូបរបស់ខ្លួនៅតាមសង្គមហ្វេសប៊ុកនោះឡើយ ដែលហេតុផលនេះទើបនាងមិនអាចផុសរូបជាមួយស្វាមីរបស់នាងឡើយ។

តារាស្រីក្នុងស្បែកគង់នាង ឌុច លីដា បានអះអាងបញ្ហាខាងលើនេះនៅតាមបណ្តាញសង្គមTik Tok របស់ខ្លួនថា មានសំណួរជាច្រើនដែលចោទសួរមកលើរូបនាងចំពោះបញ្ហានេះសម្រាប់បងប្អូនមួយចំនួនដែលមានការងឿងឆ្ងល់ និងចង់ដឹងពីរឿងនេះរបស់នាង។ នាងបញ្ជាក់ថា ហេតុផលដែលនាងមិនសូវបង្ហាញមុខស្វាមីតាមបណ្តាញសង្គមនោះគឺដោយសារស្វាមីរបស់នាងមិនមែនជាចូលចិត្តថតរូបហើយផុសតាមសង្គមហ្វេសប៊ុកដូចជានាងដែលជាមនុស្សស្រីនោះឡើយ ខណះពេលក្នុងទូរស័ព្ទដៃរបស់គាត់ក៏មិនសូវមានរូបដែរ ពោលមានតែរូបថតដែលជាលក្ខណះការងាររបស់គាត់ប៉ុណ្ណោះ។
យ៉ាងណា ឌុច លីដា បានលើកឡើងថា នាងមិនមានចេតនាណាមួយចង់លាក់បាំងអត្តសញ្ញាណ និងមុខមាត់ស្វាមីរបស់នាងនោះឡើយ ដោយសារតែស្វាមីរបស់នាងមិនចូលចិត្តថតរូបបង្ហោះ ប៉ុន្តែសម្រាប់គ្រួសារនាងគឺដើរទៅណាបើកចំហរមិនបានលាក់បាំងនោះឡើយ។ លីដា បានបន្ថែមថា សម្រាប់ស្វាមីនាងការមិនចូលចិត្តថតរូបបង្ហោះនេះគឺជាអត្តចារិកពីដើមមកម្លេះ ប៉ុន្តែមិនមែនស្វាមីនាងមិនចូលចិត្តមើលចំពោះបណ្តាញសង្គមនេះឡើយ ពោលគាត់មើលធម្មតា ប៉ុន្តែបើអោយថតរូបបង្ហោះនោះគឺគាត់កម្រណាស់។
ជាការកត់សម្គាល់ តារាសម្តែងនាង ឌុច លីដា បានចាប់ផ្តើមបញ្ចេញមុខស្វាមី ដោយការបណ្តើរគ្នាចូលរួមកម្មវិធីនិងបានណែនាំដល់មិត្តសិល្បៈរបស់នាងឲ្យបានស្គាល់ផងដែរ បន្ទាប់ពីចំណងស្នេហារបស់នាងចាប់ផ្តើមរឹងមាំ និងទទួលបានចំណងដៃកូនប្រុសម្នាក់។
កន្លងមកតារារូបនេះក៏ធ្លាប់បានបង្ហើបពីអត្តសញ្ញាណស្វាមីខ្លះរបស់នាងដែរថា ស្វាមីរបស់នាងគ្រាន់តែជាមន្ត្រីរាជការម្នាក់ប៉ុណ្ណោះ ពោលមិនមែនជាអ្នករកស៊ីធំដុំ ដូចការលើកឡើងពីមហាជនមួយចំនួននោះឡើយ។
យ៉ាងណាប្រភពពីអ្នកសិល្បៈធ្លាប់បានលើកឡើងថា ស្វាមីរបស់ ឌុច លីដា គឺជាបុរសពោះម៉ាយមិនជាប់ពាក់ព័ន្ធនឹងនារីណាឡើយ ហើយនាងកាន់តែទទួលបានការស្រលាញ់ខ្លាំងពីស្វាមីក្រោយពីនាងសម្រាលបានកូនប្រុសគួរឲ្យស្រលាញ់ និងមានមុខមាត់ដូចស្វាមីនាងបេះដាក់ថែមទៀតនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here