សុខ សោម៉ាវត្តី ក្បែរកាយ លី វ៉ាហេត ស្រួលចិត្តបំផុត

0

មកទល់ពេលនេះ សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេត នៅរក្សាជំហរបានយ៉ាងល្អក្នុងចំណងស្នេហា ដែលរក្សាបាន។ បើទោះជា អ្នកទាំង២ ស្រឡាញ់គ្នាយ៉ាងខ្លាំងឥតប្រែតែ អ្នកទាំង២ មិនមានបំណងចង់រៀបការនោះទេ ព្រោះធាតុពិតស្ថិតលើ ផ្លូវចិត្តដែលចេះដឹងមើលថែគ្នាជាសំខាន់។
អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតសុខ សោម៉ាវត្តី ជាថ្មីម្ដងទៀតនាងបានចេញមុខ​សរ​សើរ​អនាគតស្វាមីក្មេង​កីឡា ករ លី វ៉ាហេត ថាជាមនុស្សប្រុសម្នាក់សាមញ្ញាទេ តែធ្វើឲ្យនាង​មាន​ក្ដីសុខ​យ៉ាងពិតប្រាកដតែម្ដង។ជាមួយគ្នានេះ​ដែរសោម៉ាវត្តី ថែមទាំងមិនចង់​ឲ្យរឿងរ៉ាវ​ពី​អតីត​កាលមករំខានស្នេហ៍ថ្មីរបស់នាងទេ ទើបនាងចង់កប់ចោល​ស្រមោល​ស្នេហ៍ចាស់​តែម្ដង​។សុខ សោម៉ាវត្ដី វាចារថា”អតីតកាលកាន់តែអោបកាន់តែធ្ងន់ អ្នកណារស់នៅជាមួយ​អតីតកាល ក៍នៅ បន្ដទៀតចុះ តែខ្ញុំរស់ នៅជាមួយបច្ចុប្បន្ននិងអនាគតហើយចា៎ ។គាត់សាមញ្ញ ខ្ញុំសាមញ្ញ មិនមានអ្វីអស្ចារ្យជាងអ្នកណា តែ​យើង​មានក្ដីសុខពិត”។
សូមបញ្ជាក់ថា សុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កាលពី​ដើម​ខែវិចិ្ឆការឆ្នាំ២០១២ តែបាន​លែងលះគ្នាវិញនៅឆ្នាំ២០១៤ បន្សល់ចំណង​ដៃ​កូនស្រីម្នាក់​ឈ្មោះ​​ចាស្មីន អាយុជិត១០ឆ្នាំ។ស្នេហទី២នេះ នាងសម្រេចជ្រើសហើយដោយសារ នាងជឿទុកចិត្តថាអាចរក្សា ភាពរឹងមាំអស់មួយជីវិតបានរហូតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here