ច្រើនខែមកហើយ សេង រដ្ឋា បានចាកចេញពីតំណែង បវរកញ្ញា អោយមកុដទៅគេ សំអាងលើហេតុផលផ្សេង។ មានហ្វេនៗ ជាច្រើន បានបង្ហាញនូវឱកាស សោកស្តាយជា ខ្លាំង ដែលនាងមិនអាច តតាំងទៅមុខ ហើយយកសមត្ថភាពដែល មានពីការប្រឡង ឆ្ពោះដល់ឆាកអន្តរជាតិ។ ចុងក្រោយមានការ លើកឡើងថា ស្រីស្អាតរូបនេះ អាចរក្សាភាពលេចធ្លោបានទេ។
យ៉ាងណាមិញ គេឃើញសេង រដ្ឋា បានក្តោបក្តាប់ នូវ ការងារមួយចំនួនដែលនាង បានផុសបង្ហាញសកម្មភាព អោយហ្វេនៗបានដឹង។ អ្វីដែលគេមើលឃើញ នាងបានក្លាយជាអ្នកសម្តែង និងមានការគាំទ្រពីផលិតករ។ ក្រៅពីសម្តែង នាងរក្សាបាននូវតំណែងជាតារាថតសម្លៀកបំពាក់សំអាងការ ដោយមើលទៅ ទម្រង់មុខ និងសម្រស់របស់នាង ឃើញថា មានភាពទាក់ទាញ។ ការបង្ហាញនូវសកម្មភាព ការងារសិល្បៈដែលមានក៍គេនៅ ខ្លាចនាង អស់ឱកាសពេលខាងមុខ ខណៈតារារលកក្រោយគេ ប្រឹងប្រែងប្រជែងគ្នាខ្លាំងណាស់។ ដូចនេះ នាងមានតែការព្យាយាមធ្វើ យ៉ាងណា ពង្រឹងសមត្ថភាពអោយល្អ ដើម្បីក្តោបយកការងារ បានច្រើន យូរតទៅមុខទៀត។
សេង រដ្ឋា កាលលាលែងពីតំណែង មានការលើកឡើងថា អាចឈប់ទាក់ទងនូវ ក្រុមប្រឡងជំនាន់នាង ដូចជាលីលី លីវ ជីលីជាដើម។ ប៉ុន្តែអ្នកទាំង៣នេះ គឺមានការរាប់អានស្រឡាញ់គ្នា គ្មានអ្វីល្អក់កករ និងគ្នាឡើយ មានតែយល់ចិត្តគ្នា ហើយបានទាំងរួមប្រាស្រ័យ ការងារជាមួយគ្នាច្រើនលើកមកហើយ។ មានសម្រស់គួរអោយគយគន់ តើបុរសប្រភេទណា ដែល សេង រដ្ឋា សម្រេចជ្រើសរើស ជាម្ចាស់បេះដូង។

LEAVE A REPLY

Please enter your comment!
Please enter your name here