មួយរយៈនេះ សួស វីហ្សា និងស្វាមី កាន់តែមានហុងស៊ុយណាស់ តាំងពីLive videoកំប្លែង សប្បាយៗមកស្រាប់តែផ្ទុះការគាំទ្រ ខ្លាំងពីហ្វេនៗ។ គិតមកទល់ពេលនេះសួស វីហ្សា បានរិតចំណង អាពាហ៍ពិពាហ៍ បាន២ឆ្នាំមកហើយ ដោយបានចំណងដៃកូនស្រីម្នាក់។ អ្វីដែលពិសេសនោះ គឺខាងប្រុសជាប្តីពូកែ កំប្លែង ថមមី បានស្រូលម្នីម្នាទៅទិញឡានថ្មីកាដូប្រពន្ឋ នៃខួបអាពាហ៍ពិពាហ៍យ៉ាងឡូយផ្អើលគេឯង។
បន្ថែមនូវភាពផ្អែមល្ហែមស្វាមីរបស់នាង សួ​ស វីសា ត្រូវបានស្វាមីលោក ថម មី​ ពន្ញាក់អារម្មណ៍តាមរយះថរយន្តស៊េរីទំនើបមួយគ្រឿងនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់ពេល២ឆ្នាំរបស់ពួកគេ។រថយន្តថ្មីដែលស្វាមីផ្តល់អោយរូបនាងនាពេលនេះគឺជាប្រភេទរថយន្តទំនើបនឹងទាន់សម័យដែលមានតម្លៃរាប់មុឺនដុល្លារ ហើយរថយន្តប្រភេទនេះក៏ជាការស្រឡាញ់និងចូលចិត្តពី សួស វីសា ផងដែរ។ជាមួយនឹងការពន្ញាក់អារម្មណ៍តាមរយះរថយន្តមួយគ្រឿងស្វាមីលោក ថម មី បានបង្ហោះវីដេអូតាមហ្វេសប៊ុកដោយអមជាមួយសារដ៏មានអត្ថន័យថា «ប្រពន្ធមកស៊ុបប្រាយប្តីនៅក្រុមហ៊ុនទិញនំខេកនិងនាឡិកាជូនប្តី តែចៃដន្យប្តីស៊ុបប្រាយតបទៅវិញ។
Happy Anniversary 2Year29.11.2019 – 29.11.2021 បងស្រលាញ់អូន ប្រពន្ធសំលាញ់សម្រាប់បងអូនជានារីស្រស់ស្អាតនិងគួរអោយស្រលាញ់ជារៀងហូត My Love
បងសន្យានឹងធ្វើអោយអូននិងកូនមានតែសុភមង្គលជារៀងរហូត ព្រោះយើងធ្លាប់លំបាកវេទនាជាមួយគ្នា ឆ្អែតហើយតាំងពីបាតដៃទទេរមក ទម្រាំមកដល់ថ្ងៃនេះអរគុណអូនដែលនៅក្បែរបងរហូតមក។»
គួបញ្ជាក់ថា គូស្វាមីភរិយារបស់ សួស វីសា និងលោក ថម មី បានទទួលការលើកសសើរយ៉ាងខ្លាំងថា ជាគូស្នេហ៍សិល្បះមួយដែលមានសុភមង្គលជាមួយគ្នាបំផុត ក្នុងចំណោមគូស្នេហ៍សិល្បះមួយចំនួនទៀត។
អ្នកទាំងពីរបានចាប់ដៃកសាងទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីបាតដៃទទេរហូតមានជំនួញធំៗផ្ទាល់ខ្លួននៅក្នុងដៃ ព្រមទាំងការរស់នៅប្រកបដោយភាពហុឺហារ និងទាន់សម័យ។

LEAVE A REPLY

Please enter your comment!
Please enter your name here