រ៉េត ស៊ូហ្សាណា ប្រជែងខ្លាំងជាមួយ តន់ ច័ន្ទសីម៉ា

0

រ៉េត ស៊ូហ្សាណា ត្រូវបាន គេលើកឡើងថា នាងត្រូវបានខាង ផលិតកម្មហង្សមាស លើកស្ទួយរហូត ទទួលបានប្រជាប្រិយភាពយ៉ាងលឿនគួរអោយកត់សម្គាល់។ រីឯតន់ ច័ន្ទសីម៉ា ទើបតែល្បីលេចធ្លោ១ឆ្នាំចុងក្រោយនេះ ក៍ឃើញថាខ្លាំង មិនអន់ជាងហ្សាណាឡើយ។ ម្ល៉ោះហើយទើប តារាទាំង២នេះ ក្លាយជាការតាមប្រម៉ាញ់ខ្លះថា ជើងខ្លាំងប៉ះគ្នា ប្រជែងយកទីផ្សារ។
រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងផ្នែកយុវវ័យដែលលេចធ្លោជាង​គេនៅហង្សមាស​ពោល​គឺនាងមាន​យ៊ីអ៊ុនល្អជាង​ម្ចាស់ពានទាំងឡាយនៅទ្រនុំធំនោះព្រោះ​ត្រូវប៉ាន់ទាំងទីផ្សារ​ចម្រៀងនិងស្ពត​ពាណិជ្ជកម្មធំៗគឺក្ដាប់ណែនពេញ​ដៃតែម្ដង។ទោះជាយ៉ាងណាការស៊ូ​ហ្សា​ណា ត្រូវបានគេ​មើល​​ឃើញ​ថានាងហាក់ពីបាកទប់ទល់ឬតតាំងជាមួយនាងតន់ ច័ន្ទសីម៉ា ទៅ​វិញនារយៈ​ពេលចុង​ក្រោយ​នេះព្រោះតារាGalaxy រូបនេះក្រោយ​ចាប់ដៃជាមួយ​កំពូលតារា​ចម្រៀងព្រាប សុវត្ថិ និងខេម មក​នាងមានប្រៀបជាងទីផ្សារតារាចម្រៀងផ្នែកយុវវ័យ​ទាំង​ឡាយ​ទាំង​ចម្រៀង​និង​ស្ពតពាណិជ្ជកម្ម​នៅមុនតំណាច់ឆ្នាំ​២០២១​នេះ។
សម្រាប់​ស៊ូហ្សាណា វិញបាន​ឡើង​កូដបន្ដិចក្រោយច្រៀងបទ”សង្ស័យ”តែក៍ស្ងាត់បន្ដិចទៅវិញ ខណៈ​ដែល​ដៃគូដ៍​សាកសម​ជាមួយនាងលោកដួង វីរៈសិទ្ធ បានរត់ចេញពីហង្សមាសទៅរាម ដើម្បី​ចាប់ដៃគូជាមួយមាស សុខសោភា ទើប​ធ្វើ​ឲ្យ​ហ្សាណា បង្វែរទៅចាប់ដៃជាមួយកូន​ប្រុសទី២​លោកព្រាប សុវត្ថិ ឈ្មោះ​​សុវត្ថិ មុនីនាគ បានមួយអន្លើក៍បាត់ទៅវិញ។  អ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់ថាស៊ូហ្សាណា មានចំណុចពិសេស​គឺរូប​សម្រស់ស្រស់ស្អាតនិងច្រៀងបទ​ជាភាសារបរទេស​បានល្អ។ប៉ុន្ដែការច្រៀងបទជា​ភាសារ​ខ្មែរ​របស់ហ្សាណា នៅមានកម្រិតទាមទារពេលវេលា​ច្រើនបន្ថែម​ទៀត។ដោយឡែក​លោកនូ ស៊ឹប ថាលោកមិនដែលបានតាមដានតន់ ច័ន្ទសីម៉ា នោះទេគឺធ្លាប់ឭច្រៀងម្ដងៗតែលោកថា​តារាយុវ័វយសម័យថ្មីនេះមានសម្ថភាពគូរឲ្យសរសើរ។  ទោះជាអ្នកធ្វើការផ្នែកសិល្បៈបានលើកឡើងថាស្រីស្អាតរ៉េត ស៊ូហ្សាណា បើចង់បាន​តំ​ណែង​តារាស្រី​ឈានមុខគេ​នៅហង្ស​មាសត្រូវការ​ពេលវេលាជាច្រើនឆ្នាំទៀតដើម្បីដុសខាត់​សម្ថភាពមែន ប៉ុន្ដែពេជ្រ សោភា ដែលច្រៀងនៅ​ហង្សមាសជាង១៦ឆ្នាំ​ទៅហើយ​នោះថា​ហ្សា​ណា នឹងចូលទៅជំនួសតំណែងនាងនិងឱក សុគន្ធកញ្ញា នៅពេលដែលពួកនាងចាស់ៗទៅនា​ពេល​ខាង​មុខនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here