មិនភ្លេចចែករំលែក នៅថ្ងៃរីករាយរបស់ខ្លួន លោកជំទាវ ម៉ែន ថារ័ត្ន អគ្គនាយិកាហាងកែសម្ផស្ស EM Beauty Clinic នៅក្បែរអតីតរង្វង់មូលទួលគោក បានធ្វើរឿងមួយគួរអោយសរសើរ។ លោកជំទាវត្រូវគេឃើញរៀបចំបាយសំលជាច្រើនប្រអប់យកទៅប្រគេនដល់ព្រះសង្ឃ និង ចែកទាននៅទីអារ៉ាមផង ជំនួសអោយការចំណាយរាំរែកតែម្យ៉ាង ដូចអ្នកម្ចាស់ខួបទូទៅ។

លោកជំទាវ បានបង្ហោះកាលពីថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២១ ថា”អរគុណមាតាបិតាគ្រូបារ្យអាចារ្យ បងប្អូនមិត្តភក្តិក្នុងនិងក្រៅហ្វេសប៊ុកទាំងអស់ដែលបានជូនពរថ្ងៃ កំណើត🙏🙏🙏02ធ្នូ 202។ ថ្ងៃនេះផងដែរនាងខ្ញុំ និងក្រុមការងារព្រមទាំងញាតិមិត្ត បានរៀបចំប្រគេនចង្ហាន់ជូនដល់ព្រះសង្ឃ ចំនួន107អង្គ និង យាយជីតាជី 25នាក់ ដែលគង់នៅវត្តសុវណ្ណបុទុមហៅវត្តចំបក់មាស ឋិតនៅផ្លូវជាតិលេខ6 ស្ពានទី10។ សូមជូនបុណ្យដល់អ្នកទាំងអស់គ្នានូវចំណែកបុណ្យស្មើរៗគ្នាផង🙏ជាមួយគ្នានោះ លោកជំទាវក៏បង្ហាញនូវភាពកត្តញូចំពោះអ្នកមានគុណដែលកំពុងរស់នៅក្រៅប្រទេស បើទោះជាមិនបានទៅក្រាបសំពះបាតជើងដោយផ្ទាល់ផងដែរ។ អ្នកជំនួញជោគជ័យ ដែលមានស្វាមីជាឧកញ៉ារូបនេះ សរសេរថា”កូនក្រាបសំពះអរគុណអ្នកម្តាយពីចំងាយ ដែល កូនមានសំណាង បានកើតកំណើតជាមនុស្ស មាន សម្បត្តិ សមរម្យ គ្រប់យ៉ាង។ សូមគោរពជូនពរអ្នកម្តាយ ពីចំងាយ សូមសុខភាពល្អ ហាមចេញ ក្រៅផ្ទះ😂❤️សំខាន់ mummy ចេះ អង់គ្លេសទៀត ឡូយ9 ហើយ ជូនពរកូនតាមmessenger ខ្វេសប៊ុក មុនគេទៀត❤️😘🥰🎁🎂🎊
Happy birthday to me again
អរគុណ កូនៗEM Beauty Clinic 023 66 777 88
ផងដែរដែល surprise 🙏❤️😘Love u all”។ លោកជំទាវក៏ត្រូវបានគេចាត់ទុកថា គឺជាតារាអនឡានដែលមានប្រជាប្រិយភាពមួយរូបផងដែរ ជាពិសេសនៅពេលលោកជំទាវ ចែករំលែកពីអត្ថប្រយោជន៍ នៃការកែសម្ផស្ស និង គុណវិបត្តិនៅលើបណ្ដាញសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here