កាលពីថ្ងៃទី ២ វិច្ឆិកា ឆ្នាំ២០២១ គេឃើញគូស្នេហ៍ គឺ លោកស្រី អ៉ឹម សុគន្ធា ម្ចាស់ប្រេន HK7 និង ស្វាមី គឺលោក គង់ រ៉ាយុទ្ធ ម្ចាស់ហាងសំលៀកបំពាក់រ៉ាយុទ្ធ ទទួលបានគ្រឿងឥស្សរយសយ៉ាងមានកិត្តិយសពីរដ្ឋមន្ត្រីក្រសួងវប្បធម៌។ ពិធីនេះ ត្រូវបានគេដឹងថាបានរៀបចំឡើងដោយលោកជំទាវ ម៉ៅ ម៉ាល័យ ដែលសប្បុរសជនដ៏ធំក្នុងការកសាងនៅតំបន់នោះ ដែលលោកជំទាវត្រូវបានពលរដ្ឋខ្មែរនៅតំបន់បន្ទាយឆ្មារកោតសរសើរមិនដាច់ពីមាត់។

លោក គង់ រ៉ាយុទ្ធ បានសរសេរបង្ហោះថា”02-01-2021 ខ្ញុំបាទ និងភរិយាមានកិត្តិយសណាស់ ដែលបានទទួលគ្រឿងឥស្សរយស មុនីសាសារាភណ្ឌ ថ្នាក់មហាសេនា បំពាក់ដោយ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង អ្នកម៉ែជំទាវ ម៉ៅ ម៉ាល័យ កែគឹម យ៉ាន និង ឯកឧត្តមអភិបាលខេត្ត”។ ដោយឡែកនៅលើផេក របស់លោកជំទាវ ម៉ៅ ម៉ាល័យ លោកជំទាវបានបង្ហោះថា “ពិធីកាត់​ខ្សែ​បូ​រ​សម្ពោធដាក់ឱ្យប្រេីប្រាស់នូវ​ព្រះ​ពន្លាជ័យ​កំពង់​ទឹក​ប្រាសាទ​បារាយណ៍​មេបុណ្យ​ ឃុំបន្ទាយឆ្មារ​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ក្រោមអធិបតីភាព​លោកជំទាវ​បណ្ឌិត​សភាចារ្យ​ ភឿន​ សកុណា​ រដ្ឋមន្ត្រី​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​។ ព្រះពន្លាជ័យនេះ ត្រូវបានផ្ដើមកសាងដោយលោកជំទាវ ម៉ៅ ម៉ាល័យ និង សប្បុរសជន ហើយដោយសារតែ លោកស្រី អ៉ឹម សុគន្ធា និង ស្វាមី ក៏ជាសប្បុរសជនមួយរូបផងដែរ ទើបទទួលបាននូវគ្រឿងឥស្សរយសនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here