យោងតាមការផ្ដល់សម្ភាសន៍របស់ លោក ម៉េង ប៊ុនឡូ ដែលជាអតីតតារាសម្ដែង និង ជាអ្នកគ្រប់គ្រងស្ទីឌីយោកោះស្លាកែត បានអះអាងថា ស្ទីឌីយោមួយនេះ មិនគ្រាន់តែជាផលិតកម្មចម្រៀងតែម្យ៉ាងទេ តែក៏ជាស្ទីឌីយោសម្រាប់ថតកុនលំដាប់អន្តរជាតិជាតិ ដោយសារនៅលើផ្ទៃដីជាច្រើនហិកតារនៅកោះស្លាកែត នោះ ត្រូវបានសាងសង់ជាផ្ទះខ្មែរ ជាផ្ទះបុរាណ ជាខ្ទម ជាចម្ការ ជាស្រះឈូក ជាខុនដូរ ជាអាងទឹក និង ជាកន្លែងស្រស់ស្អាតយ៉ាងសំបូរបែប ដើម្បបម្រើអោយវិស័យថតកុន និង ថត MV។ លោកថា ស្ទីឌីយោទាំងមូលកំពុងតែសម្រុកសាងសង់ ហើយនៅពេលដែលសាងសង់រួច គឺផលិតករទាំងឡាយ មិនបាច់ខាតពេលទៅថតកុននៅឯណាទៀតទេ គឺមកថតតែនៅស្ឌីឌីយោ កោះស្លាកែត នឹងគ្រប់ជ្រុងជ្រោងតែម្ដង ដោយសារតែនៅទីនោះ គឺរៀបចំអោយមានទាំងព្រៃ ទាំងសម្រាប់ថតរឿងសម័យ និង បុរាណ ដើម្បីកុំអោយផលិតករស្មុគស្មាញក្នុងការស្វែងរកទីតាំងថត។ ស្ទីឌីយោនេះ ក៏ផលិតស្ទីឌីយោថត និង ផលិតចម្រៀង បំពាក់ដោយឧបករណ៍ថតសំឡេងយ៉ាងទំនើប សម្រាប់ផលិតចម្រៀងផងដែរ។ លោកម៉េង ប៊ុនឡូ បង្ហាញមោទនភាពដែលកម្ពជាមានលទ្ធភាពសាងសង់ស្ទីឌីយោ ផលិតចម្រៀង និងទុកសម្រាប់ថតកុនមួយនេះ ហើយលោកក៏ប្រកាសថាស្ទីឌីយោកោះស្លាកែត នឹងល្បីល្បាញខ្លាំង ក្រោយពេលរួចរាល់ផងដែរ។ ស្ទីឌីយោនេះ ក៏មានផលិតកម្មជាបុត្រសម្ព័ន្ធមួយទៀត គឺ Davitra ដែលកំពុងតែជោគជ័យក្នុងវិស័យចម្រៀងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here