របថកូវីដ១៩ បានបង្កអោយ កូនស្រីលោកតាវុិចទ័រ លើកពេលរៀបការ បន្តបន្ទាប់ហោចណាស់២លើកមកហើយ។នាងស្ទើរតែធុញ ទ្រាន់អំពី ការរង់ចាំសំពះផ្ទឹមនៅចំពោះញាតិមិត្ត។ យ៉ាងណា តាមដំណឹង ប្រហែលជា នៅដើមឆ្នាំ២០២២ ខាងមុខនេះហើយជាពេល ដែលនាង នៅមានសង្ឃឹមឱកាសរៀបការ អោយផ្អើលគេ គ្រាដែលកូវីដ បានស្ងប់ទៅបណ្តើរៗ ទៅហើយ។
ការដែលវ៉ាន់ នីឡា កំណត់ថ្ងៃរៀបការនៅដើមឆ្នាំ២០២២ខាងមុខនេះ​ដោយសារតែ​នាង​​បាន​លើក​​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួនចំនួន២លើកមកហើយដោយសារតែកូវីដ ព្រោះ​តាម​គម្រោង​នាងត្រៀមរៀបការតាំងពីចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១​ម្លេះ​តែត្រូវរំសាយ​ដូចគ្នា ហេតុនេះហើយការត្រៀមខ្លួនគ្រងឈុតកូនក្រមុំជាលើកទី៣នេះនឹងមិនធ្វើឲ្យនីឡា ខកចិត្តម្ដង​ទៀតនោះ​ទេ។តារាកំប្លែងដែលមានប្រជាប្រិយ​ភាពជាមួយរូបសម្រសគូរឲ្យ​ក្នក់​ក្នាញ់កញ្ញានីឡា ធ្លាប់ប្រាប់ថាក្រោយនាងរៀបការ​រួច​គឺនៅតែបន្ដ​អាជីពកំប្លែងដដែលព្រោះ​គូដណ្ដឹងនាងមិន​ដែលចេះប្រចណ្ឌនាងផ្ដែស​ផ្ដាសនោះទេបើទោះជានាងលេងកំប្លែង​លើឆាក​ស្និត​ជាមួយអ្នកកំប្លែងប្រុសៗដ៍ទៃទៀតយ៉ាងណាក៍លោកសក្ការៈ អត់ចេះខឹងដែរព្រោះតែ​លោក​យល់​ច្បាស់ពី​អាជីព​សិល្បៈ។
គូរបញ្ជាក់ថាវ៉ាន់ នីឡា បានផ្ដាច់ពាក្យពីលោកផន រង្សី ដែលជាកូនថៅកែល្ខោនភី សុគន្ធី កាលពីឆ្នាំ២០១៨ ហើយកាលពីថ្ងៃ​ទី១៤​ខែមិថុនាឆ្នាំ២០១៨ លោករង្សី បានទៅភ្ជាប់​ពាក្យជាមួយកូនក្រមុំអ្នកខេត្តតាកែវ  និងពេលនេះបានរៀបការមុននីឡា ទៅ​ហើយ។ចំណែក​តារា​​តូច​តន់វ៉ាន់ នីឡា បានភ្ជាប់ពាក្យជាមួយលោកស៊ុត សក្ការៈ ដែលជាកូនរបស់អ្នកស្រីសរ មុន្នី​រស្មី ជាភរិយា​ថ្មីរបស់លោកព្រីង ច័ន្ទបុត្រ ហៅនាយចេក ទើបពេលនេះនីឡា ត្រូវហៅ​នាយ​​ចេក ថាប៉ាក្មេកៗ។មុនឈានចូលរោងការនេះដែរ​នីឡា បានបោះបង់អាជីពចម្រៀង​នៅសាន់​ដេ និងMCនៅCtn ដោយនាងផ្ដោតតែលើការចាប់អាជីពកំប្លែងមួយមុខប៉ុណ្ណោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here