មកទល់ពេលនេះ ជីវិតសិល្បៈរបស់ សួស វីហ្សា បានឆ្លងដល់ភាពជោគជ័យហើយ ចាប់តាំងពីនាង ហក់ចូលមកធ្វើជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាសមក។ នាងមានប្រភពកើតចេញពីសិល្បៈ បុរាណ ដែលចេះស្ទាត់។ម្ល៉ោះហើយទើប នាងនឹករលឹក នឹងដឹងគុណ គ្រូមុនៗ ដែលចែកចំណេះអោយនាងមានថ្ងៃនេះ។
តារាចម្រៀងនាង សួស វីហ្សា បានបង្ហាញជំហ៊រនឹងស្វែងរកលោកគ្រូ​ អ្នកគ្រូដែលធ្លាប់បង្ហាត់បង្រៀននាងតាំងពីតូច ដើម្បីធ្វើការអរគុណ និងរំលឹកគុណដែលបាននៅពីក្រោយភាពជោគជ័យរបស់នាងនាពេលនេះ។សួស វីហ្សា បានប្រកាសធ្វើរឿងនេះឡើង គឺឆ្លើយតបទៅនឹងការសន្យារបស់នាងកន្លងមក នៅពេលដែលនាងមានជីវភាពធូធារ។ វីហ្សា បានបង្ហោះសារជាមួយនឹងរូបភពកាលពីកុមារភាពតាមហ្វេសប៊ុកថា អតីតកាលរបស់ខ្ញុំ ខ្ញុំធ្លាប់ត្រឹមតែជាក្មេងស្រីរាំរបាំបុរាណម្នាក់ ទាំងតូច ទាំងស្គម ទាំងខ្មៅ ទាំងក្រ ទាំងលំបាក កាលនោះត្រូវបែងចែកពេលវេលារៀនសូត្រផង នឹងយកពេលមកហាត់របាំផង ហេីយឆ្លៀតរត់ទៅរៀនច្រៀងទៀតហេតុតែចង់រកលុយជួយគ្រួសារ។ដោយសារតែខ្ញុំកេីតមកខ្ញុំមាននិស្សយ័ជាមួយសិល្បះមិនថាសិល្បះផ្នែកបុរាណ នឹងសមយ័ ខ្ញុំមានដុងនឹងស្រលាញ់ពីកំណេីតទេីបធ្វេីអោយខ្ញុំខិតខំប្រឹងប្រែងហាត់រៀនតាំងតែពីតូចអស់រយៈពេលជាង10ឆ្នាំប្លាយ។ចង់ប្រាប់ថាបេីគ្មានសិល្បះខ្ញុំក៏គ្មានថ្ងៃនេះដែរ ដោយសារសិល្បះទេីបធ្វេីអោយខ្ញុំមានថ្ងៃនេះ ខ្ញុំមិនភ្លេចគុណអ្នកទេ ខ្ញុំនឹងចងចាំអ្នកអស់មួយជីវិត(សិល្បះបុរាណ&សិល្បះសមយ័)។ នាងថា ខ្ញុំក៏មិនដែលភ្លេចគុណលោកគ្រូអ្នកគ្រូរបាំរបស់ខ្ញុំដែរ ខ្ញុំធ្លាប់សន្យានឹងខ្លួនឯងថា បេីពេលណាមួយខ្ញុំធូរធា ខ្ញុំអាចមានលទ្ធភាពខ្ញុំនឹងស្វែងរកពួកគាត់ដេីម្បីធ្វេីការគោរពដឹងគុណគាត់។
នាងបញ្ជាក់ថា ខ្ញុំនឹងប្រកាសស្វែងរកលោកគ្រូអ្នកគ្រូដ៏កំសត់របស់ខ្ញុំទាំងអស់ក្នុងពេលឆាប់ៗខាងមុខនេះ នេះជាក្តីប្រាថ្នារបស់ខ្ញុំចំពោះអ្នកមានគុណខ្ញុំ)ជួបគ្នាក្នុងពេលឆាប់ៗលោកគ្រូ អ្នកគ្រូ អ្នកមានគុណទីពីររបស់កូន។
វីហ្សា កំពុងរស់នៅយ៉ាងមានសេចក្តីជាមួយនឹងគ្រួក្នុងវិឡាយ៉ាងត្រជាក់ល្ហឹម បន្ទាប់នាងបានកសាងភាពល្បីល្បាញនៅក្នុងពិភពសិល្បះចម្រៀងអស់រយះពេលជាច្រើនឆ្នាំមកនេះ។តារារូបនេះក៏ត្រូវបានចាត់ទុកជាតារាមួយដួង ក្នុងចំណោមតារាមួយចំនួនទៀតដែលតែងតែបង្ហាញនូវជីវិតដ៏ហុឺហាររបស់ខ្លួនជាបន្តបន្ទាប់។វាមិនខុសអ្វីដែល សួស វីហ្សា បានបង្ហាញពីភាពសុីវិល័យរបស់ខ្លួនក្នុងជីវិតប្រចាំថ្ងៃនោះ​ ដោយសារតែនាងជាតារាចម្រៀងល្បីឈ្មោះមួយរូបដែលអាចរកប្រាក់ចំណូលបានយ៉ាងក្រាស់ក្រែលក្នុងមួយឆ្នាំៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here