សុខ ពិសី និង អុី វ៉ា ក្លាយជាជំហរបស់សាន់ដេ

0


ខណៈតារាជើងខ្លាំងមួយចំនួនធំរបស់ផលិតកម្មសាន់ដេរនាំគ្នាដូរទ្រនំទៅជ្រកក្រោមផលិតកម្មផ្សេងៗគ្នាអស់ហើយ នៅឡើយតែតារាចម្រៀងស្រីជួរមុខពីរដួង គឺកញ្ញា សុខ ពិសី និងកញ្ញា អ៉ីវ៉ា ប៉ុណ្ណោះដែលពុំទាន់លេចឮដំណឹកហក់លោតផ្លាស់ប្ដូរទ្រនំ។ អាចចាត់ទុកថាអ្នកទាំងពីរគឺជាជន្ទល់ដ៏រឹងមាំ ដែលអាចជួយទប់ផលិតកម្មសាន់ដេបន្តទៅមុខទៀត ថ្វីត្បិតថ្មីៗនេះនៅពុំទាន់ឃើញអ្នកទាំងពីរចេញបទចម្រៀងដែលគួរឱ្យចាប់អារម្មណ៍នៅឡើយក្ដី។


តារាចម្រៀងលំដាប់យុវវ័យ កញ្ញា សុខ ពិសី និង អុី វ៉ា គឺជាតារាដែលជោគជ័យជាងគេ នៅក្នុងផលិតកម្មសាន់ដេរ។ ប៉ុន្តែតារាស្រីទាំង២ នេះហាក់បីថមថយប្រជាប្រិយភាព ស្របពេលមិនសូវមានបទចម្រៀងវាយលុកទីផ្សារផងដែរ។ តារាមួយចំនួន នៅក្នុងផលិតកម្មសាន់ដេរ បានចាកចេញនៅក្រៅទ្រនំនេះក្រោយពេលឃើញថាទីផ្សារចម្រៀងស្ងាត់។ ចំណែក សុខ ពិសី និង អុី វ៉ា នៅតែមិនទាន់មានគម្រោងចាកចោល ទ្រនំខាងលើនេះឡើយ ទោះបីកន្លងមក ល្បីថា អុី វ៉ា ចង់ដូរទិសងាកទៅកន្លែងថ្មីយ៉ាងណាក៏នាងនៅតែ មានមុខក្នុងសាន់ដេរដដែល។ មានការលើកឡើងថាខ្លាញី ទាំង២នេះ កំពុងតែត្រូវបាន ខាងផលិតកម្មមានការខ្នះខ្នែង យកចិត្តទុកដាក់ ជ្រើសរើសបទណាដែលចាក់ដោត ត្រូវចិត្តមិត្តអ្នកស្តាប់វិញ។ បំណងចង់អោយ តារាទាំង២ នៅតែរក្សាប្រជាប្រិយភាពខ្លាំងដដែល ប្រយោជន៏ មិនចង់អោយគិតច្រើនរឿងដូរទ្រនំ។

ថ្វីត្បិតសព្វថ្ងៃមានតារាយុវវ័យជាច្រើនកំពុងតែមានកេរ្តិ៍ឈ្មោះបោះសម្លេងបណ្ដើរៗហើយ ប៉ុន្តែទោះជាយ៉ាងណា គេនៅតែចង់ឃើញសុខ ពិសីនិង អុី វ៉ា បន្តមានបណ្តាបទចម្រៀងថ្មីៗជាបន្តទៀត លើពិភពចម្រៀង នេះបង្ហាញថាអ្នកទាំងពីរនៅតែមានឥទ្ធិពលនៅក្នុងវិស័យចម្រៀងដូចពីមុននៅឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here