ឃ្លាតឆ្ងាយពីសិល្បៈមួយរយៈ លោកជំទាវ រីយ៉ា ត្រាណេ ដែលត្រូវបានគេស្គាល់ថាគឺជាអ្នកជ្រោមជ្រែងក្នុងវិស័យសិល្បៈមួយរូប និង ជាភរិយារបស់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជាដ៏ល្បីល្បាញគឺ លោកបណ្ឌិត្យ មីសែលត្រាណេ កំពុងសម្ងំរៀបចំមុខជំនួញទ្រង់ទ្រាយធំគួរអោយភ្ញាក់ផ្អើល ដើម្បីវាយលុកនៅក្នុងវិស័យអចលនទ្រព្យ។ នេះមិនមែនជាលើកទីមួយនោះទេ សម្រាប់ជំនួញអចលនទ្រព្យ តែគឺជាការបើកឆាកយ៉ាងកម្រ នៅក្នុងវិស័យមួយនេះ ដោយសារតែលោកជំទាវនឹងបោះទុនខ្ទង់លានដុល្លារ ដើម្បីធ្វើជំនួញលក់ដីឡូត៍តែម្ដង ដោយទុនដ៏ច្រើននេះ គឺនឹងប្រើសម្រាប់ឈូសឆាយដី ធ្វើថ្នល់បេតុង ថ្នល់ថ្មមិច និង រៀបចំប្រព័ន្ធលូ ទឹកភ្លើងជាដើម ដើម្បីអោយអាជីវកម្មដីឡូតិ៍ទ្រង់ទ្រាយធំក្រោយចេញដំណើរការទទួលការគាំទ្រ។ លោកជំទាវក៏ស្វែងរកបុគ្គលឆ្នើម អោយធ្វើទីផ្សារអោយ និងធ្វើជាអ្នកតំណាងអោយ នៅក្នុងគម្រោងនេះផងដែរ ដោយសារតែលោកជំទាវយល់ថា វិស័យអចលនទ្រព្យ បើទោះជាលោកជំទាវមានដីធំជាច្រើនហិកតា នៅក្នុងតំបន់ដែលមានសក្កានុពលខ្លាំង តែក៏ត្រូវតែមានអ្នកខ្លាំងផ្នែកលក់ និង មានជំនាញច្បាស់លាស់ លើវិស័យអចលនទ្រព្យនេះផងដែរ ដើម្បីដំណើរភ្លាមទទួលជោគជ័យតែម្ដង។ ការប្រកាសរបស់លោកជំទាវ បានធ្វើអោយមានការចាប់អារម្មណ៍នៅក្នុងសង្គមសិល្បៈមិនតិចឡើយ ដោយសារតែពេលកន្លងមក គេដឹងត្រឹមថាលោកជំទាវបសនជួយយ៉ាងច្រើនដល់ក្រុមអ្នកសិល្បៈ ប៉ុន្តែមិនច្បាស់នោះឡើយថាលោកជំទាវមានមុខជំនួញអ្វីខ្លះនៅខាងក្រោយខ្នង និង មិនធ្លាប់សូម្បីតែគិតថាលោកជំទាវមានរហូតដល់ខ្ទង់លានដុល្លារ បើកជំនួញលក់ដីឡូតិ៍ ហើយជាដីឡូតិ៍ដែលស្ថិតនៅក្នុងតំបន់ស៊ីវិល័យ និង ត្រូវប៉ាន់យ៉ាងនេះ។ អ្នកសិល្បៈមិនតិចឡើយលាន់មាត់ នៅពេលដឹងថា លោកជំទាវគ្រោងបង្ហាញជំនួញផ្នែកអចលនទ្រព្យដ៏ធំ ដែលអ្នកជំនួញភាគច្រើនពេញនិយម និង រឹតតែសប្បាយចិត្តនៅពេលលោកជំទាវ ប្រកាសថានឹងកាត់ផលចំណេញពីអាជីវកម្មថ្មីនេះ បន្តជួយដល់អ្នកសិល្បៈខ្វះខាតអោយបានកាន់តែច្រើន ក្នុងពេលខាងមុខ។ ជំនួញបើកលក់ដីឡូតិ៍ ដែលប្រើទុនរហូតដល់ខ្ទង់លានដុល្លាររបស់លោកជំទាវ គឺជាដីជាង៥ហិកតារ ស្ថិតនៅទឹកដីខេត្តសៀមរាប គឺកន្លែងលក់មាន់អាំងដ៏ពេញនោយមនៅក្នុងខេត្តនោះ ដែលជាដីមានហាងឆេងខ្លាំង សម្រាប់ការវិនិយោគ។ លោកជំទាវថា កន្លងមកលោកជំទាវមានជំនាញក្នុងជំនួញទិញដីលក់ដី និង ទិញផ្ទះលក់ផ្ទះជាយូរមកហើយ ប៉ុន្តែមកពីលោកជំទាវចង់សាកក្នុងជំនួញបើកលក់ដីឡូតិ៍ម្ដង ទើបលោកជំទាវសម្រេចបោះទុន។ លោកជំទាវក៏នឹងបន្តដកផលចំណេញពីមុខជំនួញទាំងអស់របស់ខ្លួន យកមកជួយដល់សិល្បករខ្វះខាត និង អ្នកខ្សត់ខ្សោយ ដែលលោកជំទាវ គួរតែជួយ ដើម្បីជាប្រយោជន៍ដល់សង្គមផងដែរ ដើម្បីផ្សាភ្ជាប់នូវភាពជោគជ័យ នឹងលះបង់ជាគំរូដល់អ្នកសិល្បៈ និង អ្នកខ្វះខាត។

LEAVE A REPLY

Please enter your comment!
Please enter your name here