ធៀបនឹងខួបកំណើតកាលពីពេលមុនៗ គេកត់សម្គាល់ថា ពិធីខួបកំណើតរបស់ លោក អ៉ឹម ជីវ៉ា កាលពីថ្ងៃ១០ ធ្នូ ឆ្នាំនេះ ប្រមូលផ្ដុំដោយបុគ្គលល្បីៗ និង ក្រុមអភិជនតែម្ដង ស្របពេលដែលពិធីទាំងមូល ក៏ធ្វើនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ។ ភ្ញៀវកិត្តិយសដែលបានចូលរួម សុទ្ធតែបង្ហាញពីការសាទរចំពោះលោក ដែលអាចរៀបចំពិធីបានធំដុំ និង កាន់តែមានប្រជាប្រិយភាពគៀគរបានក្រុមអភិជន អោយមកចូលរួមជាភ្ញៀវកិត្តិយសខុសពីខួបរាល់ឆ្នាំនោះផង។ អ្វីដែលគេកត់សម្គាល់គឺ ខួបនៅក្នុងឆ្នាំនេះមានអ្នកជំនួញ និង មន្ត្រីល្បីដែលចូលរួមបរិច្ចាគ និង ឧបត្ថម្ភជាច្រើន ទើបធ្វើអោយម្ចាស់ខួបរីកមុខយ៉ាងខ្លាំង។ ខួបឆ្នាំនេះ ក៏ធ្វើអោយ លោក អ៉ឹម ជីវ៉ា ឡើងយីអ៊ុនមិនអន់ដែរ ដោយសារតែលោកធំ តែមានភ្ញៀវមកចូលរួមពេញតុ ហើយម្នាក់ៗសុទ្ធតែមកដោយក្ដីរីករាយ បើទោះជាកូវីត១៩ នៅតែជាបញ្ហា។
ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗ នៃពិធីខួបកំណើតរបស់លោក អ៉ឹម ជីវ៉ា កាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០២១ មុននេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here