ហ្វេនៗ ដ៍ច្រើនរបស់ មាស សុខសោភា បានសម្តែង នូវអារម្មណ៍រំភើប ស្របពេលដែល មាស សុខសោភា រីករាយដែរ ក្រោយពេលដែលអ្នកនាង សម្រេចរឿងសំខាន់ នឹកស្មានមិនដល់។ អ្នកនាងទទួលបាន ការស្រឡាញ់ដ៍ខ្ពង់ខ្ពស់ ពីព្រះករុណា ហើយថែមទាំង រំភើបញាប់ញ័រពី ក្នុងខ្លួនដែលមិននឹកស្មានដែរ បានជួបរឿងបែបនេះ។
មាស សុខសោភា ដ្បិតជាតារាចម្រៀងបំពេរ អារម្មណ៍មហាជនមែន តែអ្នកនាងរមែងគិត គូជួយការងារសង្គម ក៍ដូចជាបរិស្ថានសង្គមដែរ។ មួយឆ្នាំៗ នាងរមែងងាក មកផ្សព្វផ្សាយរឿងរ៉ាវ អប់រំសង្គមបានយ៉ាងល្អ ធ្វើអោយមានការកត់សម្គាល់ជាច្រើន ពីសំណាក់មហាជន។
មាស សុខសោភា បានសរសេរថា «ខ្ញុំម្ចាស់ជាខ្ញុំ មានសេចក្តីរំភើបរីករាយឥតឧបមា ក្នុងនាម ខ្ញុំម្ចាស់ជាសិល្បករចម្រៀងមួយរូប ដែលមានភ័ព្វវាសនាបានទទួលគ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលត្រូវបានព្រះប្រថាប់ព្រះរាជលញ្ឆករ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៧
ក្នុងពេលនេះ ខ្ញុំម្ចាស់ជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយព្រះពរសព្វសាធុការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមបួងសួងព្រះបារមីទេវតាថែរក្សាភពផែនដី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះមេត្តាប្រោសព្រះសព្វសាធុការជ័យ សិរីសួស្តី វិបុលសុខ បរវមហាប្រសើរព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ស្តេចគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តទាំងឡាយនៃព្រះនគរ។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ នាងខ្ញុំក៏សូមគោរព អរគុណដល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេច យកចិត្តទុកដាក់ចំពោះសិល្បៈករ និងក្រាបបង្គំទូលថ្វាយដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូងអំពីនាងខ្ញុំ។»

LEAVE A REPLY

Please enter your comment!
Please enter your name here