ក្នងពិធីខួបកំណើត តារាសម្តែង យូរី ដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី១២ ធ្នូ ត្រូវបានទម្លាយថា កញ្ញា គឺជាប្អូនស្រីជីដូនមួយ របស់ តារាសម្ដែង និង ជាតារាចម្រៀងលោក ខៀវ ប៊ុនលាភ។ កញ្ញាបានប្រារព្ធពិធីខួបគម្រប់អាយុ៣២ឆ្នាំ ដោយមានអ្នកសិល្បៈល្បីៗមួយចំនួនចូលរួម។ ពិធីនោះ ក៏មានវត្តមានភ្ញៀវជាច្រើនផ្សេងទៀតផងដែរ នៅភោជន៏ដ្ឋានរបស់នាង នៅម្ដុំទួលគោក។

កញ្ញា យូរី និយាយថា ឈ្មោះដែលនាងបានប្រើនៅក្នុងសិល្បៈនេះ គឺជាឈ្មោះហៅក្រៅរបស់នាងជាយូរមកហើយ ហើយដោយសារតែនាងត្រូវបានគេស្គាល់ក្នុងរង្វង់អ្នកស្គាល់រាប់អាន ទើបនាងមិនដូរឈ្មោះថ្មី កុំអោយជាន់ឈ្មោះតារាចម្រៀង កញ្ញា យូរី។ កញ្ញាថាខ្លួនមានមុខជំនួញបើកភោជនីយដ្ឋាន និង រវល់យ៉ាងច្រើន តែដោយសារតែស្រលាញ់ ទើបប្រឡូកការសម្ដែង ហើយឃើញថាមានទីផ្សារគួរអោយកត់សម្គាល់នៅក្នុងការសម្ដែង។ យ៉ាងណាមិញកញ្ញាថា នឹងសម្ដែងតែពេលឆ្លៀតបានប៉ុណ្ណោះ តែបើអោយសម្ដែងរហូតដល់ចោលមុខជំនួញគឺមិនអាចនោះទេ។ កញ្ញា ស្រលាញ់សិល្បៈ ដូចគ្នានឹងបងប្រុស គឺលោក ខៀវ ប៊ុនលាភ តែកញ្ញាមានទេពកោសល្យ និង ចង់ប្រឡូកតែផ្នែកសម្ដែងប៉ុណ្ណោះ។

លោក ខៀវ ប៊ុនលាភ និយាយថា ប្អូនជីដូនមួយរបស់ខ្លួន ស្រលាញ់វិថីនេះជាយូរមកហើយ ប៉ុន្តែដោយសារតែពេលកន្លងមក មិនទាន់មានឱកាស ទើបនាងទើបតែបានចូលប្រឡូកកាលពីឆ្នាំ២០១៦។ លោកថាក្នុងរយៈពេលចុងក្រោយ នាងកាន់តែមានទីផ្សារ ហើយលោកជាបងប្រុសក៏សប្បាយចិត្តណាស់ពេលឃើញប្អូនស្រីជោគជ័យ នៅក្នុងជីវិត។ លោកកាន់តែសប្បាយចិត្ត ពេឍលឃើញពិធីខួបកំណើតរបស់ប្អូនស្រី មានតារាចូលរួមកុះករ ដែលនេះគឺគឺជាសកម្មភាពជួលលើកមុខដល់នាង ដែលកំពុងឡើងកូដ នៅក្នុងវិស័យសម្ដែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here