ហ៊ិន ច័ន្ទនីរ័ត្ន បានលេចមុខលើតារាងបញ្ជីរឈ្មោះ​សម្រាប់តារាសម្ដែង​ភាព​យន្ដ​ស្ដីពីប្រវត្តិសម្ដេចតេជោហ៊ុន សែន រឿង”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ័មី” រួមជាមួយតារាល្បីៗជាច្រើនដួងទៀតដែលភាពយន្ដមានការសម្រិត​សម្រាំងបំផុតក្នុងការថតនិងគុណភាពទេពកោសល្យរបស់តារាសម្ដែងនោះត្រូវបានគេរំពឹងថាតួឯកក្នុងរឿងខ្នាតធំនេះប្រាកដជាឡើងកូដខ្លាំងជាក់ជាមិនខាន នៅពេលដែលត្រូវដាក់បញ្ចាំងនោះគឺដូចគ្នា​ទៅនិង​តួឯក​ស្រី​រឿងប្រវត្តិសាស្រ្ដខ្មែរ​”ហ្លួងព្រះ​ស្ដេច​កន”អ្នកនាងឆុំ វត្តី ។
ចំពោះហ៊ិន ច័ន្ទនីរ័ត្ន វិញរយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះនាងមិន​សូវចេញមុខមាត់ក្នុងវិស្ស័យភាពយន្ដ​និងខារ៉ា​អូខេ​នោះទេព្រោះ​ផ្ដោត​តែការងារ​ជាពិធីការិនីនៅប៉ុស្ដិ៍បាយ័នតែមួយមុខ​ប៉ុណ្ណោះ​ទើបធ្វើឲ្យ​នាង​​មាន​ភាពស្ងប់​ស្ងាត់​បន្ដិច ខណៈដែលបណ្ដារផលិតករមួយចំនួនក៍មានការរារែក​ចិត្តផង​ដែរព្រោះតែច័ន្ទនីរ័ត្ន ធ្លាប់កំណត់តម្លៃខ្លួនថាក្នុងការសម្ដែង១រឿងទាល់​តែបាន៥០០០ដុល្លារ​ទើបនាងព្រមថត។យ៉ាងណាសម្រាប់ផលិតករ​ដែល​សម្បូរទ្រព្យ​ធនហើយហ៊ានចំណាយខ្ពស់ព្រោះចង់យកគុណភាពជាចម្បងនោះប្រាកដជានៅតែដាក់គោលដៅចង់បានហ៊ិន ច័ន្ទនីរ័ត្ន ធ្វើជាតួឯកក្នុងភាពយន្ដ​របស់​ពួកគេ​ព្រោះសម្អាងថាតារាវ័យ២៨ឆ្នាំរូបនេះក្រៅពីមានរូប​សម្រស់លេចត្រដែតនោះនាង​ក៍មានទេពកោស្យសិល្បៈនៃការសម្ដែងល្អផងដែរ។
អតីតFreshie  លេខ១កាលពីឆ្នាំ២០០៧ហ៊ិន ច័ន្ទនីរ័ត្ន បានក្លាយទៅជាពិធីការិនី​លេច​ធ្លោរ​ម្នាក់នៅបាយ័នក្រោយនាងចាកចេញ​ពីប៉ុស្ដិ៍លេខ​៣។តារាធ្មេញចំពើសរូបនេះជាមុខ​សញ្ញា​​នៃការ​តាមប្រម៉ាញ់ស្នេហ៍ពីសំណាក់ប្រុសៗសម្បូរទ្រព្យ តែអ្វីដែល​ចម្លែក​នារីរូបស្រស់​សោភា នេះបានប៉ៈស្នេហាមិនសូវសមប្រកបជាបន្ដបន្ទាប់ ខណៈដែលចុងក្រោយនេះនាង​បង្ហាញភាពស្និត​ស្នេហ៍​ជាមួយលោកចេននី ដែលជាម្ចាស់បទ”អាក្របី”ធ្វើឲ្យបុរសៗដែល​លង់​ស្នេហ៍នាងជាយូមកហើយបានខកចិត្ត។ប៉ុន្ដែទាំង​ច័ន្ទ​នីរ័ត្ន និងលោកចេននី មិនដែលចេញមុខ​បក​ស្រាយរឿង​គេសង្ស័យថាអ្នកទាំង២ជាគូសង្សារនិងគ្នានោះទេ ហើយផ្ទុយទៅវិញ​តារា១​គូនេះបែជាព្យាយាមគេចវែសពីសំណួររបស់អ្នកកាសែតដែលចង់ដឹងរឿងនេះទៅវិញ។តែច័ន្ទនីរ័ត្ន ជាតារាម្នាក់ដែល​គេ​ចាត់ទុកថានាងក៍មិនខុសពីស្រីស្អាតរ៉ាប៊ី ,ប៉ាច គីមមួយ និងសុខ​ សោម៉ា​វត្តី ដែរ​ព្រោះតែនាងស្នេហ៍តែប្រុសក្មេងៗទេ បើប្រុស​វ័យ​ចំណាស់ទោះជាមាន​ទ្រព្យ​យ៉ាងណា​ក៍ស្រីស្រស់មិនបេតីដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here