ផលិតកម្ម B&S ក្រុងពាលីរឿងថ្មី ក្រោយកូវីត១៩

0


កាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០មុននេះ ផលិតកម្ម B&S Good Day បានធ្វើពិធីក្រុងពាលីរឿងភាគថ្មីក្រោមចំណងជើងថា”ស្នេហ៍ពិត” បន្ទាប់ពីកូវីត១៩ ធូរស្រាលការភ័យបារម្ភ។ នេះជាពិធីក្រុងពាលីរឿងថ្មី ដែលផលិតកម្មមួយនេះផលិតអោយប៉ុស្តិ៍លេខ៥ ខណៈដែលភាពយន្តនេះគឺជាស្នាដៃទី២ហើយ ដែលផលិតកម្មនេះផលិតអោយប៉ុស្តិ៍លេខ៥ ចាប់តាំងពីកូវីត១៩ផ្ទុះឡើង។

លោក សុិន សុផាត ជាអ្នកនិពន្ធ និងជាតំណាងប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា នេះជាភាពយន្តដែលច្នៃពីរឿងពិតខ្លះ និង តាក់តែងថ្មីខ្លះ ដើម្បីអោយមានរសជាតិថ្មី ដោយសាច់រឿងទាំងមូល គឺស្ដែងពីសង្គម និង បង្ហាញពីស្នេហាពិតមួយ របស់ស្ត្រី និង បុរសមួយគូ។ មួយរឿងនេះ ក៏បានប្រមូលផ្ដុំនូវតួសម្ដែងសំខាន់ៗ ដែលសុទ្ធសឹងតែជាអ្នកដែលមានទេពកោសល្យ និង មានកេរ្តិ៍ឈ្មោះ។ ភាពយន្តនេះ គម្រោងដាក់ផ្សាយនៅអំឡុងមួយខែក្រោយ ពោលគឺថតបណ្ដើរដាក់ផ្សាយបណ្ដើរ ដោយសារតែតម្រូវការភាពយន្តនៅប៉ុស្តិ៍លេខ៥ នៅមិនទាន់គ្រប់គ្រាន់។ ភាពយន្តនេះ នឹងថតភាគច្រើននៅភ្នំពេញ ដោយតួសំខាន់រួមមាន កញ្ញា ណាក់ ស្រីណា និង តារាសម្ដែងជាច្រើនទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here