ភ្នំពេញ៖ ថ្មីៗនេះ ពីផលិតកម្មរាម បានបង្ហាញនូវបទចម្រៀងមួយបទ ‘PEEKABOO’ ដែលមានការលាក់មុខតារាចម្រៀង តែយ៉ាងណាអ្នកគាំទ្របានស្គាល់យ៉ាងច្បាស់ថានេះគឺ កញ្ញា តីវ៉ៃម៉ាលុយ ដែលជាតារាចម្រៀងរ៉េបស្រីមួយរូបដែលផ្ទុះកាលពីឆ្នាំ ២០១៨។ បន្ទាប់ពីបង្ហោះបទចម្រៀងលើបណ្តាញសង្គមផ្លូវការរបស់ផលិតកម្មបានប៉ុន្មានថ្ងៃ ផលិតក៏បានបង្ហោះរូបភាព ស្វាគមន៍តារាចម្រៀងថ្មីរបស់ផលិតកម្មដែលបានធ្វើឲ្យអ្នកគាំទ្រ និងមហាជន comment ជូនពរម្ចាស់បទតីវ៉ៃម៉ាលុយ សរសើរសម្រាប់សមត្ថភាពពិសេសរបស់តារាស្រីរូបនេះ។
ដោយឡែក ម្ចាស់បទតីវ៉ៃម៉ាលុយ ដែលទស្សនិកជនស្គាល់ថាជាសំណព្វចិត្តរបស់ កញ្ញាមាស សុខសោភា នៅមិនទាន់មានអ្វីឆ្លើយតប ឬបញ្ចេញអារម្មណ៍របស់ខ្លួននៅឡើយទេ តែអ្វីដែលគួអោយចាប់អារម្មណ៍នោះ គឺកញ្ញាមាស សុខសោភាបានបង្ហាញអារម្មណ៍ត្រេកអរយ៉ាងខ្លាំងតាមរយៈវីដេអូ REACTION របស់ខ្លួន និងបានបង្ហើបថា កញ្ញាតី នឹងមានបទចម្រៀងជាច្រើនផ្សេងទៀតសម្រាប់អ្នកគាំទ្រ។
គួរបញ្ជាក់ផងដែរថា ផលិតកម្មរាមដែលត្រូវបានមហាជនស្គាល់ថាជាផលិតកម្មថ្មីមួយ ដែលកំពុងបង្ហាញសន្ទុះ និងការខិតខំប្រឹងប្រែងក្នុងការនាំយកអ្វីដែលថ្មី និង ប្លែកមកបម្រើអារម្មណ៍ទស្សនិកជន ហើយអ្វីដែលកាន់តែធ្វើអោយអ្នកគាំទ្រពេញចិត្តខ្លាំងបំផុតនោះគឺ ផលិតកម្មមួយនេះមានការពុះពារយ៉ាងខ្លាំងដើម្បីពង្រឹងគុណភាពសិល្បៈខ្មែរ និងតែងតែសន្យាថា នឹងនាំសិល្បៈខ្មែរទៅកាន់ពិភពលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here