តារាស្រីជួរមុខ កញ្ញាមាស សុខសោភា ថ្មីៗនេះបានបង្ហោះសារលើផ្លូវការមួយនៅលើ Facebook Page ផ្លូវការរបស់ខ្លួនថា “ប្អូនស្រីម្នាក់នេះធំហើយ បានឃើញប្អូនស្រី រីកចម្រើនបងពិតជាសប្បាយចិត្ត បានឃើញប្អូនអាចដើរទៅមុខដោយខ្លួនឯងបានបងពិតជាមោទនភាព។ ជូនពរប្អូនស្រី តី កាន់តែជោគជ័យជាមួយវិស័យចម្រៀង”
សារដ៏ខ្លីនេះ គឺជាសារដែលកញ្ញា មាស សុខសោភាបាន post បន្ទាប់ពី ផលិតកម្មរាម បានចេញចម្រៀងដំបូងរបស់តីមួយបទនៅលើបណ្តាញសង្គមរបស់ផលិត នោះគឺបទ ‘PEEKABOO’ ហើយក៏បានបង្ហោះរូបភាព ស្វាគមន៍តារាចម្រៀងថ្មីរបស់ផលិតកម្មដែលបានធ្វើឲ្យអ្នកគាំទ្រ និងមហាជន comment ជូនពរម្ចាស់បទតីវ៉ៃម៉ាលុយ សរសើរសម្រាប់សមត្ថភាពពិសេសរបស់តារាស្រីរូបនេះ។
ដោយឡែក ម្ចាស់បទតីវ៉ៃម៉ាលុយ ដែលទស្សនិកជនស្គាល់ថាជាសំណព្វចិត្តរបស់ កញ្ញាមាស សុខសោភា នៅមិនទាន់មានអ្វីឆ្លើយតប ឬបញ្ចេញអារម្មណ៍របស់ខ្លួននៅឡើយទេ ហើយកំពុងលាក់មុខយ៉ាងខ្លាំងដោយមិនដឹងពីមូលហេតុ ហើយនេះក៏បានធ្វើទស្សនិកជនហាក់មានចង្ងល់ដូចគ្នា។ ចាំមើលថា តើ តារា RAP ស្រីរូបនេះនឹងមានអ្វីកាន់តែប្លែកជាមួយផលិតកម្មរាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here