ចាត់ទុកថា អេឡិច សំណាងហើយថ្ងៃកំណើតពិសេស ឆ្នាំនេះ បានពិធីការិនីចាស់ទុំនៅតែល្បីគង់ សុជាតិថើប ប្រកបដោយក្តីស្រឡាញ់បំផុត។លើសពីនេះទៅទៀត បានលោក ជា វិបុលមិនប្រកាន់នោះទេគឺបាន បើកចិត្តអោយតែម្តង ដោយសារយល់ថានោះជាស្នាមថើប មិត្តភាពដែលកើតចេញពីការរាប់អានគ្នាពិតៗតែម្តង។
បើក្រឡេកមើលលោក វិបុល និងអ្នកសុជាតិ វិញឃើញថា កាន់តែល្អូកល្អិនដាក់គ្នាទៅវិញទៅមកខុសពីកន្លងទៅ ដែលអាប់អួរ។ ជាវិបុលឧស្សាហ៍ បោះពាក្យលួងលោមដាក់ប្រពន្ឋជានិច្ច ហើយច្រើនតែនិយាយថា គ្មានអ្វីឆ្ងាញ់ជាង ឆ្នាំងចាស់បាយឆ្ងាញ់។ ចាប់តាំងពីពេលនោះ មកជា វិបុល និងសុជាតិ ឧស្សាហ៍បណ្តើរគ្នា ថតរូបលក្ខណៈស្វីតៗ ធ្វើអោយក្មេងៗ ច្រណែនស្នេហាវ័យចំណាស់នេះណាស់៕
កាលពីពេលថ្មីៗនេះ​ស្រាប់តែពិធីការិនីរូបនេះ​ត្រូវ​បាន​លោកលឹម ប៉ោស្រុន ហៅអាឡិច ចាន់ត្រា ថើបថ្ពាល់នៅ​ចំ​ពោះ​មុខស្វាមីនាង តែម្ដង តែលោកវិបុល គ្មានចិត្តប្រ​ចណ្ឌប៉ុន​ក្រចក​ដៃ​នោះទេ។មូលហេតុ​ដែល​ប្ដីសុជាតិ មិនចេះប្រចណ្ឌភរិយាពេលត្រូវលោកប៉ោស្រុន ថើបនោះដោយសារតែ​ទាំង​លោក​វិបុល និងសុជាតិ មានការរាប់អានគ្នាជាមួយលោកប៉ោស្រុន ជាច្រើនឆ្នាំមកហើយ ពិ​សេ​សក្នុងកម្មវិធីមង្គលការ​ឬកម្មវិធីជប់​លៀង​ធំៗ​ដែលលោកអាឡិច ជាប្រធានក្រុមហ៊ុនមួយ​នោះតែងតែហៅអ្នកនាងសុជាតិ និងស្វាមីធ្វើជាពិធីករ​ក្នុងកម្មវិធីទាំង​ឡាយ​ជាប្រ​ចាំ។
គង់ សុជាតិ បានបរាជ័យក្នុងការពពោះកូនភ្លោះប្រុស​តាមសំណើររបស់ស្វាមីក្មេង​លោ​ក​​ជា វិបុល ព្រោះតែរយៈពេលជាង២ឆ្នាំ​មកហើយអ្នកនាង​នៅតែគ្មានកូនថែម។យ៉ាងណា​ចំ​ណង​​ស្នេហាសុជាតិ-វិបុល បានស្រស់ថ្លាឡើងវិញក្រោយពីជួបភាព​រង្គោះ​រង្គើរ​មួយប្រាវធំ​កាលពីឆ្នាំ២០១០ ក្រោយផ្ទុះរឿងលោកវិបុល និងចាន់ កែវនិមល បង្កាត់ភ្លើងស្នេហាជាមួយ​គ្នា​នៅក្រៅឆាក។សុជាតិ ឈឺចិត្តពេករហូតត្រូវដឹកចូលពេទ្យសង្រ្គោះបន្ទាន់ ខណៈដែល​លោក​វិបុល បានដឹងកំហុសឆ្គងទើបចង់​បញ្ជាក់ស្នេហ៍​ស្មោះ​ស​ចំពោះសុជាតិ សារជាថ្មី​ឡើងវិញតាមរយៈការកោសក់បួសជាសាមណេរ(នេន)រយៈពេល១០ថ្ងៃកាលពីថ្ងៃទី២១ខែកញ្ញា​ឆ្នាំ២០២០ នៅវត្តនិគ្រោធវ័នហៅវត្តគល់ទទឹង។ឥឡូវសុជាតិ ជឿរជាក់លើប្ដីទាំងស្រុងដូច​ដើមវិញហើយជាញឹកញាប់នាងបាន​បណ្ដើរស្វាមីទៅរឹតចំណងស្នេហានៅតាមតំបន់រម្យនីយដ្ឋានជាច្រើនកន្លែងដើម្បីឲ្យស្នេហារឹងមាំថែមទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here