តារាចម្រៀង លំដាប់ជួរមុខ ពេជ្រ សោភា បានបន្តការងារសិល្បៈ ។ អ្នកនាងបានធ្វើរឿងមួយចំនួន អោយមហាជនចាប់អារម្មណ៍ ពិសេសហ្វេនៗ ដែលគាំទ្រ។ ចុងក្រោយឃើញថា ពេជ្រ សោភា ឧស្សាហ៍បង្ហាញនូវសិល្បៈ សម្តែងដែលមានទម្រង់លក្ខណៈបុរាណ ហើយមើលទៅដូចជា ប្លែកសម ជាតារាថ្នាក់កំពូល និងជាគម្រូមួយដល់ប្អូនៗ។

ពេជ្រ សោភា ដែលប្រើជីវិតជាស្រ្ដីមេម៉ាយរយៈពេលជាង៤ឆ្នាំ​មកនេះនាងកាន់តែ​ហ៊ឺ​ហា​ព្រោះ​ជិះរថយន្ដថ្លៃៗដូចជាPorsche, Mercedes ,Bmw, Range Rover និងAudi ជាដើម។​តាមព័តមានថាសោភា ចង់រៀបការជាលើកទី២ជាមួយប្រុសក្មេងឆឹម សក្កដា នៅឆ្នាំ២០២២​នេះ បន្ទាប់ពីពួកគេបានលុបចោលមង្គលការ៣ដងមក​ហើយដោយសារតែកូវីដ។ប៉ុន្ដែអ្នកខ្លះ​នៅតែយល់ថារឿង​នេះ​មិនអាចទៅរួចឡើយព្រោះគូស្នេហ៍ថ្មីរបស់សោភា គឺលោកសក្កដា នៅ​តែ​ត្រូវបានគេសង្ស័យថាលោក​គ្មានអារម្មណ៍ស្នេហ៍​ស្រី្ដភេទទេ៕

ពេជ្រ សោភា ច្រៀងឲ្យហង្សមាសជាង១៦ឆ្នាំមកហើយដែលមានបទ​ចម្រៀងសម័យ​ជា​ច្រើន​រយ​បទ​នៅផលិត​កម្ម​ធំមួយនេះ។ប៉ុន្ដែក្នុងវ័យ៣៧ឆ្នាំនេះសោភា ដែលមានជីវភាព​ធូ​ធារ​ខ្លាំងនៅ២ឆ្នាំចុងក្រោយហើយរស់នៅផ្ទះប្រណិត និងជិះ​រថយន្ដថ្លៃៗគ្មានតារាណា​អាច​ធ្វើបានដូច​នាងនោះអ្នកមេម៉ាយរូបនេះបានងាកទៅផលិតMVទម្រង់បែបបុរាណ ដើម្បីជា​ការ​បន្សល់​ទុក​ស្នាដៃជូនដល់យុវវ័យជំនាន់ក្រោយ។បន្ទាប់ពីចេញបទ”ទ្វាបេះដូង”ដែល​មានរំ​លេ​ច​ទៅដោយចាប៉ី​ដងវែង និង​ល្ខោនខោលនោះសោភា កំពុងត្រៀមចេញMVថ្មីៗទៀត​ហើយ​ក្នុងនោះអ្វីដែលនាងផ្ដោតគឺការ​បង្ហាញពីសិល្បៈល្ខោនខោល​ក្នុងខារ៉ាអូខេនោះថែមទៀត។អ្វីដែលគូរឲ្យកត់សម្គាល់នោះសោភា ប្រឹងហាត់របាំបុរាណជានាថការីម្នាក់បើទោះ​ជានាង​គ្មាន​ជំនាញ​នេះ​ពី​មុន​មកក្ដី ប៉ុន្ដែម្ដាយនាងជាគ្រូបង្ហាត់ផ្នែកនេះស្រាប់នឹងជួយ​ជ្រោមជ្រែង​នាង​។សោភា ថាអ្វីដែលនាងពេញចិត្ត​បំផុតគឺល្ខោនខោលហេតុ​នេះហើយទាំងនៅលើឆាក​និងការ​សម្ដែង​MVនាងធ្លាប់បានបញ្ចូលសិល្បៈបុរាណរបស់ខ្មែរ​ច្រើនដង​មកហើយ។ប៉ុន្ដែនាងថា​សម្រាប់ការច្រៀងសម្ដែងលើឆាកតន្រ្ដីផ្ទាល់នោះភាគច្រើនពិបាកស្វែងរកការគាំទ្រពីម្ចាស់កម្មវិធីហេតុ​នេះ​ហើយពេលនាងច្រៀងសម្ដែងក្នុងពិធីមួយរបស់លោកស្រីទ្រី ដាណា កាលពី​ពេលថ្មីៗនេះនាងពិតជារីករាយ​ខ្លាំងណាស់​ព្រោះ​តែអ្នកជំនួញរូបនេះបានគាំទ្រយ៉ាង​ពេញទំហ៊ឹងតែម្ដងពេលដែលនាងលើកឡើង​ពីការបញ្ចូលល្ខោនខោលក្នុង​ការសម្ដែង​ឈុតពិសេសនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here