PZX ឆាយ វីរៈយុទ្ធ បើកសម្ភោធជាផ្លូវការ

0

 

កាលពីព្រឹកថ្ងៃទី 19 ខែធ្នូរ ឆ្នាំ2021 មុននេះក្រុមហ៊ុន PZX Cambodia បានធ្វើពិធីបើកសម្ភោធក្រុមហ៊ុនយ៉ាងអធឹកអធមក្រោមវត្តមានតារាសិល្បៈមួយចំនួនបានចូលរួម។ នៅក្នុងពិធីនោះលោក ហ៊ាង សុភ័ក្ក្រ អគ្គនាយកក្រុមហ៊ុនបានប្រកាសជាចំហរថា លោក ឆាយ វីរៈយុទ្ធ មិនមែនត្រឹមតែជា Brand Ambassador ឱ្យផលិតផលរបស់ក្រុមហ៊ុន PZX តែប៉ុណ្ណោះទេ តែលោកក៏ជាដៃគូភាគហ៊ុន ដែលមានន័យថាគឺជាម្ចាស់ក្រុមហ៊ុនមួយរូបផងដែរ។

លោក ឆាយ វីរៈយុទ្ធ បានបង្ហាញនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលបានប្រែក្លាយខ្លួនជាដៃគូសហការណ៍របស់ក្រុមហ៊ុន PZX ដោយដ្រៅពីបំពេញតួនាទីជាអ្នកផ្សព្វផ្សាយ លោកក៏នឹងដើរតួជាអ្នកទទួលខុសត្រូវធំ ដើម្បីធ្វើឱ្យក្រុមហ៊ុនមួយនេះដំណើរការទៅដោយរលូនផងដែរ។ លោកថានេះគឺជាមុខរបរទី ៥ បន្ទាប់ពីជំនួញដីឡូតិ៍ ជំនួញអង្ករ និងអាជីពចម្រៀង។ លោកក៏ជឿជាក់ថា ជំនួញថ្មីមួយនេះនឹងកាន់តែជោគជ័យ បន្ទាប់ពីលោក និង លោក ហ៊ាង សុភ័ក្ក្រ ជាអគ្គនាយកកាន់តែយល់ចិត្តថ្លើមគ្នា ស្របពេលដែលផលិតផលមួយនេះ ក៏កាន់តែមានការគាំទ្រ។

លោកក៏នឹងត្រៀមខ្លួនចុះធ្វើទីផ្សានៅគ្រប់បណ្ដារខេត្តក្រុង ដើម្បីឱ្យអាជីវកម្មថ្មីមួយនេះកាន់តែមានទីផ្សារផងដែរ។ លោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់ថា PZX រួមមានគ្រឿងបរិក្ខាគ្រប់ប្រភេទរបស់ទូរស័ព្ទ ដោយជាផលិតផលដែលនាំចូលពីបរទេសដែលមានការទទួលស្គាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here