នៅលើវីដេអូដែលបានបង្ហោះកាលពីព្រឹកថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២១ លោកជំទាវ ម៉ៃ សុម៉ាលី ត្រូវបានស្វាមី គឺលោកឧកញ៉ា យ៉ន សេងហាន Surprise រថយន្តមួយគ្រឿងឡើងហូរទឹកភ្នែក ដោយសារតែលោកជំទាវរំភើបខ្លាំង មុនថ្ងៃឆ្លងឆ្នាំមកដល់។ លោកជំទាវក៏បានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ផងដែរថា “ថ្ងៃនេះពិតជារំភេីបខ្លាំង​ណាស់ឡេីងស្រក់ទឹកភ្នែកហេីយ​ ប្ដីធ្វេីសុីផ្លូវអារម្មណ៍ទាំងព្រឹក​! ចឹងតេីបានចេះតែប្លែកៗទាំងពីល្ងាច​ តាមពិតចឹងសោះ​! បានទទួលកាដូពិសេសពីប្ដីសម្លាញ់ទាំងព្រឹក! អ្នកណាខ្លះយល់អារម្មណ៍មួយនេះថាយ៉ាណា? អូនពិតជារំភេីបខ្លាំងណាស់ប្ដីសម្លាញ់​! អរគុណប្ដីសម្លាញ់! ព្រមទាំងថ្នាក់ដឹកនាំជួរមុខ​ទាំងអស់​និងសមាជិក​ របស់​ ក្រុមហ៊ុន​ សេងហានទាំងអស់ដែលបានសហការគ្នាបានយ៉ាងល្អ​!”។

នេះគឺជាកាដូដ៏ធំ ដែលលោកជំទាវបានទទួល ដោយសារតែរថយន្ត Landcruiser ពណ៌ខ្មៅក្រឹបដ៏រលើបរលោងមួយគ្រឿងនេះ មានតម្លៃរហូតដល់ខ្ទង់សែនដុល្លារ ហើយត្រូវបានលោកឧកញ៉ា យ៉ន សេងហាន ទិញជាកាដូ ដើម្បីទុកអោយលោកជំទាវ ម៉ៃ សុម៉ាលី ប្រើប្រាស់ផ្ទាល់ខ្លួន។ លោកជំទាវក៏បានដាក់ឈ្មោះរថយន្តកាដូនេះថា “ស្រីម៉ៅមានលាភ” និង បានបង្ហាញអារម្មណ៍រំភើបចំពោះទឹកចិត្តរបស់ស្វាមី ដែលនៅក្នុងវីដេអូ គឺសូម្បីអ្នកមើល ក៏រំភើបជំនួសចំពោះគូស្នេហ៍មួយគូនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here