បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ អតីតតារាចម្រៀងរបស់ផលិតកម្ម Pleng Records កញ្ញា វ៉ាន់ នីឡា ដែលត្រូវបានគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់លោក សុខ ជំនោ បានបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើលលើឆាកតន្ត្រីដ៏គួរឱ្យភ្ញាក់ផ្អើលជាលើកដំបូង ដែលកញ្ញាបានលើកយកនូវបទចម្រៀងមួយចំនួនយកទៅអន្ទងនៅក្នុងកម្មវិធីពិព័ណ៌នោះ។ ការបង្ហាញខ្លួនរបស់នាងគឺដោយសារតែភរិយាលោក សុខ ជំនោ ដែលជាបងថ្លៃរបស់នាង និង ជាតារាអនឡាញល្បីឈ្មោះមួយរូប បានតាំងស្តង់ផលិតផលនៅទីនោះ ហើយនាងបង្ហាញខ្លួនច្រៀងរាំក្នុងនាមជួយប្រូម៉ូតផលិតផលឱ្យបងស្រី។

វ៉ាន់ នីឡា បង្ហាញក្ដីរំភើបដល់ថ្នាក់ហូរទឹកភ្នែកនៅពេលដែលនាងបកស្រាយបទចម្រៀង ហើយមានហ្វេនៗដែលបានចូលរួមនៅក្នុងពិធីជាច្រើនហ៊ោរកញ្ជ្រៀវ និងគាំទ្រការវិលត្រឡប់ជាថ្មីរបស់នាង។ កញ្ញាអះអាងថា ខ្លួនសប្បាយចិត្តដែលបានមកជួយប្រូម៉ូតផលិតផលរបស់បងស្រី ស្របពេលដែលនាងក៏ទទួលបាននូវការគាំទ្រ។ ស្តង់ផលិតផលរបស់បងស្រីនាងដែលខ្លួនបានចូលរួមឃោសនានោះគឺជាផលិតផង Double Two Double Five ( 22.55) របស់អ្នកស្រី ស្រី សុរង្សី ហៅ Sey Sey ដែលត្រូវបានគេស្គាល់ថាជាផរិយារបស់លោក សុខ ជំនោ។ កញ្ញាក៏សប្បាយចិត្តផងដែរ ដែលឃើញអាជីវកម្មរបស់បងថ្លៃ មានករគាំទ្រ។

អ្នកស្រី ស្រី សុរង្សី បង្ហាញនូវការសាទរចំពោះកញ្ញា វ៉ាន់ នីឡា យ៉ាងខ្លាំងដោយការវិលត្រឡប់របស់នាងនៅលើឆាកតន្ត្រីមានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ។ លោកស្រី៏គម្រោងឱ្យប្អូនថ្លៃ ធ្វើជាអ្នកតំណាងដើម្បីពង្រីកទីផ្សារផលិតផល Double Two Double Five ជាប្រភេទផលិតផលគ្រឿងសម្អាង ដែលមានទីផ្សារស្រាប់របស់ខ្លួនក្នុងពេលខាងមុខផងដែរ។ លោកស្រីថា ផលិតផលរបស់ខ្លួនកំពុងតែមានទីផ្សារ ដូច្នេះបើបន្ថែមតារាចម្រៀងកញ្ញា វ៉ាន់ នីឡា គឺពិតជាកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here