កាលពីពេលថ្មីៗនេះ មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមាននារីម្នាក់ ចេញមុខអះអាងនៅលើបណ្តាញសង្គមថា ពិធីការិនីល្បីឈ្មោះរូបស្រស់សោភា ប្រចាំទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ចាន់នីរ័ត្ន មិនខ្វល់ខ្វាយពីក្រុមគ្រួសារបង្កើតរបស់ខ្លួន ដោយសម្ងំសោយសុខតែខ្លួនឯង អស់រយៈពេលជាច្រើនឆ្នាំ។ក្នុងនោះ បើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Zeii Pov បានបង្ហោះសារទៅ ចោទសំនួរទៅកាន់ ហ៊ិន ចាន់នីរ័ត្ន ដូច្នេះថា៖ខ្ញុំមិនជឿថា រយៈពេលច្រើនឆ្នាំមកនេះ បងធ្វើដូចជាមិនដឹងរឿងអីនោះទេ បងអាចលាក់បាំងភ្នែកមហាជនបាន អាចកុហកអ្នកគាំទ្របងបាន តែបងមិនអាចលាក់បាំងការពិត នឹងប្រវត្តិរបស់ខ្លួនឯងបានមួយជីវិតនោះបានទេ រឹតតែមិនអាចកុហកខ្លួនឯងទៀត។ មិនមែនបំពុលចង់ល្បីទេ តែបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថាម្តាយរបស់គាត់ចំណាស់ប៉ុន្មានហើយ… តើគាត់អាចនៅជាមួយយើងបានប៉ុន្មានឆ្នាំទៀត?។
ដោយឡែក ជុំវិញរឿងនេះដែរ នារីដែលមានឈ្មោះ Zeii Pov ក៏ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា ហ៊ិន ច័ន្ទនីរ័ត្នន៍ បានឃ្លាតឆ្ងាយពីគ្រួសារទៅរស់នៅជាមួយម្ដាយចិញ្ចឹមតាំងតែពីនៅវ័យកុមារភាព ពោលគឺតាំងពីតារារូបនេះមានអាយុ៣ឆ្នាំ ហើយនាងមិនដែលមានទំនាក់ទំនងជាមួយគ្រួសារនោះទេ បើគិតទៅប្រហែលជាជិត១០ឆ្នាំមកហើយ។
ជាមួយគ្នានោះ នាងបញ្ជាក់ថា មូលហេតុដែលឪពុកម្ដាយនាងសម្រេចចិត្តឱ្យ នីរ័ត្នន៍ ទៅគេនោះ គឺដោយសារជីវភាពគ្រួសារកាលគ្រានោះ លំបាកខ្វះខ្វាត ខ្វះការផ្គត់ផ្គង់អាហារជាច្រើន ទើបសម្រេចចិត្ដដល់ថ្នាក់ធ្វើរឿងបែបនេះ ប៉ុន្តែបច្ចុប្បន្ននេះ ជីវភាពគ្រួសារលែងពិបាកទៀតហើយ គឺអាចរស់នៅបានស្រួល ទើបជាហេតុចង់ឱ្យ នីរ័ត្នន៍ ត្រឡប់មកទទួលស្គាល់ម្ដាយឪពុកបង្កើតវិញ ព្រោះពេលនេះលោកទាំងពីរមានវ័យកាន់តែចាស់ហើយ។
មិនដឹងថា ម្តាយពិតមួយណា ជាម្តាយបង្កើត ខណៈរឿងមូយនេះ កំពុងតែមានការឆ្ងល់ និងកាន់តែធ្វើអោយគេ តាមដានច្រើនឡើងៗ។ មានតែហុិន ច័ន្ទនិរត្ន័ប៉ុណ្ណោះដែលដឹងច្បាស់ថា នាងមានបញ្ហាបែបណាក្នុងជីវិតគ្រួសារ។ មានតែការបញ្ជាក់របស់និរត្ន័ប៉ុណ្ណោះ តបការចង់ដឹង របស់អ្នកគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here