ជា​លើក​ទី២ដែល សុគ្ធនិសា បាននាំប្ដីទៅអាមេរិកឆ្លងឆ្នាំ និងបុណ្យណូអែល

0

តារាចម្រៀង ស្រគត់ស្រគំ សុគន្ឋ និសា បានចាកចេញទៅដី អាមេរិកសារជាថ្មី ដើម្បីគោលដៅដែលបាន រៀបចំទុក។ នាងបានធ្វើអោយហ្វេនៗ ភ្ញាក់ផ្អើលព្រោះ ស្ងាត់ៗកំពុងតែមមាញឹកសិល្បៈបែរ ជាហោះដល់សហរដ្ឋអាមេរិកយ៉ាងក្រឡឺមតែម្តង។ យ៉ាងណានេះជាការសាងស្នេហ៍ ម្តងទៀតដើម្បីរិតចំណង។
កាល​ពីថ្ងៃ​ទី១៦ខែមេសា​ឆ្នាំ​២០​២១ តារាហង្សមាស​រូបនេះ​ក៍បានបណ្ដើរ​ប្ដីទៅកម្សាន្ដ​រយៈ​ពេល​​ជាង១ខែទើបវិលវិញ​នៅថ្ងៃទី​២ខែ​មិ​ថុនាឆ្នាំ​២០២១។តាមព័តមានថាស្វាមីនិសា ចង់​លើក​ទឹកចិត្តភរិយារបស់លោកដែលបានជា​សះស្បើយពីជំងឺកូវីដ​១០០%នោះ​ទើបតម្រូវ​ឲ្យ​មានដំណើរកម្សាន្ដ​នៅក្រៅស្រុក​ច្រើន​ជាងឆ្នាំមុនៗ។ប៉ុន្ដែនិសា វិញធ្លាប់វាចាថានាង​និងស្វាមី​ទៅ​អាមេរិកព្រោះមាន​កិច្ចការ​ងារ​​បន្ទាន់ត្រូវ​ធ្វើ​ជា​មួយគ្នា តែនាងមិន​ប្រាប់ថាជារឿងអ្វីនោះ​ឡើយ។ដោយឡែកមិត្តភក្ដិរួមអាជីព​ជាមួយ​សុគន្ធ​ និសា តែង​តែ​ជូនពរឲ្យនាងបានកូនង៉ា​ឆាប់​ៗពិ​សេ​សក្រោយវិលពីអាមេរិកវិញ​គូតែទទួល​បានកាដូធំមួយនេះព្រោះនាងរៀបការ​ជាង​៣ឆ្នាំ​ហើយតែនៅមិនទាន់ពពោះ ខណៈដែល​តារា​រួម​ដំបូលជាមួយនាងដូចជាឱក សុគន្ធកញ្ញា ,សួស វីសា ជាដើមនោះពេល​នេះពួក​គេមាន​មាន​កូនម្នាក់១ប្រលែងលេង​ទៅហើយ។
សុគន្ធ និសា បានដឹកដៃស្វាមីនាងលោកចៅ សម្បត្តិ ទៅអាមេរិកកាលពីថ្ងៃទី១៦​ខែធ្នូ​ឆ្នាំ២០២១ ដើម្បីទៅ​កម្សាន្ដថ្ងៃ​បុណ្យណូអែល និងឆ្លងឆ្នាំសកល(Countdown)២០២១​ឈាន​ចូល២០២២នៅ​ទីនោះ។​ក្រោយ​​ទៅ​ដល់ផ្ទះ​របស់ស្វាមី​នាងនៅ​រដ្ឋBoston សហរដ្ឋអា​មេរិក​នោះ​និសា ហាក់មានអារម្មណ៍រីក​រាយព្រោះ​តំណើរលំហែកាយ៉ា​របស់នាង​ចំពេលដែល​រដូវ​រងារ​(Winter)តែម្ដង ហើយ​តាមព័តមានថានាងនឹងវិលត្រឡប់មកស្រុក​ខ្មែរវិញនៅ​ចុង​ខែមករា​ឆ្នាំ២០២២ឯណ្ណោះ។ប្រភពបានឲ្យដឹង​ថានិសា សម្រុកធ្វើការងារសិល្បៈទាំងការច្រៀង​សម្ដែង​លើឆាកដែលនាង​បានទទួល,ថតMVរួមទាំងស្ពតពាណិជ្ជកម្ម រួចរាល់​អស់ទើបនាងត្រូវ​នាំស្វា​មី​ទៅដើរលេង​តែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here