ទេព​ បូព្រឹក្ស នៅតែបន្តនឹងចំណាយថវិការផ្ទាល់ផលិតបទថ្មីអោយខ្លាំងជាង វីរៈនារី

0

មួយក្ឌាំងដែល ទេព បូព្រឹក្ស បង្ហាញអោយគេឃើញកន្លងទៅ ពិតជាបង្កអោយមានការភ្ញាក់ផ្អើលក្រៃលែង រង្គើរអស់អ្នកទស្សនា។ ដោយសារតែផ្ទុះការគាំមទ្របែបនេះហើយ បូព្រឹក្ស ត្រៀមគំនិតថ្មីមួយទៀតទាក់ទិនទៅ និងចម្រៀងដែលនាង សន្យាថាធ្វើអោយល្អលើសមុន ប្លែកចម្លែកអារម្មណ៍ មិនអោយមហាជនខកចិត្តឡើយ។
តារាចម្រៀងបែបយុវវ័យនាង ទេព​​ បូព្រឹក្ស បានអះអាងថា នាងបានត្រៀមរួចរាល់ហើយសម្រាប់ការបញ្ចេញស្នាដៃបទទី២នៅឆ្នាំ២០២២ខាងមុខនេះ ​បន្ទាប់ផ្ទុះការគាំទ្រច្រើនលើបទដំបូង វីរ:នារី ឬTop of Lady។
ទេព​ បូព្រឹក្ស បន្ថែមថា សម្រាប់បទទី២ដែលក្រុមកាងាររបស់នាងត្រៀមនឹងផលិតនោះគឺនឹងមានការឆ្នៃប្រឌិតឡើងមិនអោយចាញ់បទទី១នោះឡើយ។
នាងថា យើងមានគំនិតច្រើនសម្រាប់ការផលិតឡើង ព្រោះបទចម្រៀងដែលយើងផលិតឡើងគឺប្រៀបបាននឹងការឆ្នៃម៉ូតសម្លៀកបំពាក់ចឹងពោលគឺថ្មីជានិច្ច។
នាងបញ្ជាក់ថា សម្រាប់ការផលិតបទថ្មីនេះនាងក៏គ្រោងចំណាយថវិកាមិនចាញ់បទទី១នោះឡើយ ខណះពេលនាងមិនរុញរាសម្រាប់ការចំណាយនោះឡើយ។
បើតាម ទេព​ បូព្រឹក្ស វាជាការពិតណាស់ដូចប្រិយមិត្តបានដឹងពីការចុះផ្សាយថានាងលក់ឡានសម្រាប់យកទៅចំណាយផលិតបទវីរះនារី នោះជាការពិត ព្រោះនោះជាអ្វីដែលនាងចង់ធ្វើ។ នាងលើកឡើងថា មហាជនខ្លះគាត់មិនជឿលើបទចម្រៀងនាងចំណាយលុយច្រើនបែបនេះឡើយ ប៉ុន្តែសម្រាប់នាងគឺអោយតម្លៃលើការងារ ប្រសិនបើគេធ្វើដូចអ្វីដែលនាងចង់បាននោះនាងនឹងមិនខ្លាចការចំណាយឡើយ។
ទេព​ បូព្រឹក្ស បញ្ជាក់ថា ក្រុមកាងាររបស់នាងនឹងខិតខំផលិតបទថ្មីបន្ថែមទៀត តបតាមការចង់បានរបស់ប្រិយមិត្តគាំទ្រ ហើយនាងនឹងផលិតបទចម្រៀងថ្មីៗជាបន្តបន្ទាប់តាមតែអាចធ្វើទៅបាន។
យ៉ាងណា​ ទេព​​ បូព្រឹក្ស បានថ្លែងអំណរគុណដល់ទស្សនិកជាអស់ដែលបានចូលរួមគាំទ្រដល់បទចម្រៀងវីរ:នារី​ យ៉ាងច្រើនកុះករមិននឹកស្មានដល់។
នាងសូមផ្ញើខ្លួនជាតារាចម្រៀងមួយរូបក្នុងដួងចិត្តទស្សនិកជន ហើយនាងសន្យានឹងបន្តចេញបទថ្មី និងរិះរកអ្វីដែលថ្មីប្លែកសម្រាប់បង្ហាញដល់ប្រិយមិត្តគាំទ្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here