ទោះបីជាវ័យរៀងជ្រេបន្តិចមែន ព្រាប សុវត្ថិ តែងតែប្រើពាក្យ sweet ដាក់ប្រពន្ធលឺហើយក្មេងៗសុំខ្មាស

0

 

សាងស្នេហ៍ជាមួយភរិយា មិនតិចឆ្នាំលោក ព្រាប សុវត្ថិ មានអនុស្សាវរីយ៍ច្រើន តាមមកជាមួយទាំងរូបលោក និងភរិយា។ បែបនេះហើយទោះក្នុងកាលៈទេសៈណា ក៍លោកព្រាប សុវត្ថិមិនអាចបំភ្លេចឡើយ ។លោកថែមទាំងជួយបន្ថែមល្បឿន ដោយប្រើពាក្យស្រឡាញ់ពេញបេះដូងទៅកាន់ ម្ចាស់ចិត្ត ដើម្បីបន្ថែមភាពកក់ក្តៅ។
កំពូលតារាចម្រៀងព្រាប សុវត្ថិ បានធ្វើឲ្យភរិយារបស់លោកអ្នកស្រីឡុង ស្រីមុំ រំភើប​ចិន្ដា យ៉ាងខ្លាំងព្រោះតែនៅ ថ្ងៃប្រារព​ខួបកំណើតគម្រប់វ័យ៤១ឆ្នាំកាលពី​ថ្ងៃទី១២ខែធ្នូឆ្នាំ​២០​២១​នោះលោកស្នាយ និយាយ​ទៅកាន់ប្រពន្ធថាថា ស្រលាញ់ អ្នកនាងស្រីមុំ មិនមែន​១ថ្ងៃ,១ឆ្នាំ​,១០ឆ្នាំ​នោះ​ទេ តែគឺស្រលាញ់​អូនជារៀងរហូតឬអស់១ជីវិតតែម្ដង។យ៉ាងណានេះ​មិនមែន​ជា​លើកទី១នោះទេដែលលោកព្រាប សុវត្ថិ តែងតែផ្ដល់ស្នាមញញឹមទៅឲ្យភរិយានោះពោល​ទាំងកាយវិការនិង​សកម្មភាព​គឺ​តារា​Galaxyរូបនេះតែងតែធ្វើឲ្យភរិយា​របស់លោកមាន​ស្នាម​ញញឹមជានិច្ច ព្រោះតែការ​ជោគជ័យ​របស់លោកក្នុងអាជីព ចម្រៀង រយៈពេលជាង២៣ឆ្នាំ​មកនេះក៍មួយផ្នែកដោយសារ​តែលោក​មានភរិយានៅក្រោយខ្នង”សំណាបយោងដី ស្រី​យោងបុរស”។
ព្រាប សុវត្ថិ បានរៀបការជាមួយអ្នកស្រីឡុង ស្រីមុំ កាលពីឆ្នាំ១៩៩៧ ដែលចំណង​ស្នេហា​រយៈ​ពេលជាង២៤ឆ្នាំនេះអ្នកទាំង ២ទទួលបានចំណងដៃ​កូនសុទ្ធតែប្រុសដល់ទៅ​៣​នាក់​គឺកូនទី១ឈ្មោះ សុវត្ថិ មុនីវណ្ណ,កូនទី២ឈ្មោះសុវត្ថិ មុនីនាគ និងកូនទី៣ ឈ្មោះសុវត្ថិ សិរីវុឌ្ឍ ហើយព្រាប សុវត្ថិ ហៅកូនឈ្មោះសិរីវុឌ្ឍ ថាជាកូនពៅៗ ពោលគឺលោកគ្មានផែន​ការណ៍​តាមយក កូនស្រី នោះទេ។លោកព្រាប សុវត្ថិ អំឡុងពេល​ដែល​ច្រៀង​នៅហង្សមាស​នោះលោកក៍ធ្លាប់សម្ដែងMVជាមួយភរិយា​របស់លោកផង ដែរហើយរាល់​ការច្រៀង​សម្ដែង​របស់លោកគឺតែងតែមានភរិយាជាអ្នករៀប​ចំសម្លៀកបំពាក់និងម៉ូដសក់ឲ្យ​ជានិច្ច​ពោល​គឺ​ប្រ ពន្ធប្រៀបបានជំនួយការរបស់លោក​ផ្ទាល់តែម្ដង។អ្វីដែលមហាជនកោត​សរ​សើរនោះព្រាប សុវត្ថិ តាំងពីចាប់ដៃអ្នកស្រីមុំ ជាង ២ទសវត្សន៍មកនេះលោកមិនដែលមាន​បញ្ហារ​​វិវាទ​ក្នុងគ្រួសារម្ដងណាឡើយ ខណៈដែលភរិយាលោកមានទំនុកចិត្តខ្ពស់​ចំពោះ ប្ដីបើ​ទោះជាព្រាប សុវត្ថិ មាននារីទាំងក្នុងនិងក្រៅស្រុកតាមស្នេហ៍ប៉ុន្ដែព្រាប សុវត្ថិ មិនចាប់​អារ​ម្មណ៍​​លើស្រីផ្សេងនោះទេ​ហើយ ពេលនេះលោកបានប្រកាសថ្ងៃ​ខួបប្រពន្ធថាស្រលាញ់​អ្នក​នាង​ស្រីមុំ តែម្នាក់គត់ជារៀងរហូតតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here