មុនថ្ងៃឆ្លងឆ្នាំខាងមុខនេះ Impulse Phnom Penh បានរៀបចំកម្មពិធីរាត្រីសមោសលើទូកយ៉ាងសប្បាយជាមួយសិល្បៈករជាង១០០នាក់

0

 

បន្ទាប់ពីជោគជ័យក្នុងការផ្សព្វផ្សាយពីយុទ្ធនាការដឹកនាំសិល្បករអោយលើកឡើងពីបញ្ហាអេដស៍ និង ពីការរួមបញ្ឈប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ក្រុម Impulse Phnom Penh ដែលមាន ពិធីករ លោក គង់ ប៊ុនថន ជាអ្នកសម្របសម្រួល ក៏បានដឹកនាំសិល្បករ និង ភ្ញៀវកិត្តិយសអោយចូលរួមព្រឹត្តិការណ៍​រាត្រីសមោស ធំមួយនៅលើទូកដែលបណ្ដែតតាមដងទន្លេមេគង្គ កាលពីថ្ងៃទី២២ ធ្នូ ឆ្នាំ២០២២ ផងដែរ ដោយនេះគឺកម្មវិធីធំប្រចាំឆ្នាំ2021។ នេះគឺជាសកម្មភាពជាថ្មីរបស់ ក្រុមImpulse Phnom Penh ដែលបានរួមសហការជាមួយនឹងតារាល្បីៗ​ និងភ្ញៀវកិត្តិយសសរុបជាង១០០នាក់ ដោយក្នុងពិធីសំណេះសំណាលលើទូកនោះ ក៏មានការចូលរួមសំដែងពីសិល្បករមួយចំនួន និង ការបញ្ចេញយោបល់ពីវាគ្មិនជំនាញៗដើម្បីលើកឡើងពីឆន្ទៈ និង គោលការណ៍របស់ Impulse Phnom Penhផងដែរ។ ពិធីនេះធ្វើឡើងដេីម្បីអបអរសាទ​រ និង ស្វែងរកការសហការជាមួយនឹងដៃគូគ្រប់ភាគីពិសេសគឺសិល្បករ ក្នុងការស្វែងរកវិធីពិសេសៗ ក្នុងការធ្វើសកម្មភាពបម្រើសមហគមន៍ និងជំរុញសកម្មភាពសហគមន៍​ កុំអោយបន្តរើសអើងដល់អ្នកស្រលាញ់ភេទ​ដូចគ្នាក្នុងប្រទេសកម្ពុជា។ ក្រុមអុីមភលភ្នំពេញក៏បានបង្ហាញនូវអារម្មណ៍រីករាយផងដែរ ដែលអាចរៀបចំកម្មវិធីរាត្រីសមោសនេះឡើង ហើយអាចបង្កើតរាត្រីសំណេះសំណាលលើទូក រវាងសហគមន៍​ រវាងសិល្បករ​សិល្បៈ​ការនី​ និង អ្នកផ្តល់សេវាសុខភាព​ ដេីម្បីរួមចំណែកក្នុងការទប់ស្តាប់ និងបង្កេីននូវសេវាសុខភាពសម្រាប់សគមន៍របស់ក្រុមបុរសរួមភេទជាមួយបុរស ឬ ក្រុមអ្នកប្តូរភេទ បូករួមទាំងអ្នកស្រលាញ់ភេទដូចគ្នា ដេីម្បីអោយពួកគេមានភាពខ្លាហានទទួលស្គាល់ខ្លូនឯង​ ហើយចេញមុខមកទទួលសេវាសុខភាព និងចូលរួមសកម្មភាពសង្គមផ្សេងៗដោយមិនមានការរេីសអេីង។ តារាល្បីៗ​ជាច្រេីនបានមានវត្តមានក្នុងកម្មវិធីនេះ​ រួមទាំងអង្កការមិនមែនរដ្ឋាពិបាល​ សហកគមន៍អ្នកស្រលាញ់ភេទដូចគ្នជាដេីម។ កម្មវិធីនេះកេីតឡេីងដោយមានការគាំទ្រកម្មវិធីដោយ​ អង្កការ​ AHF Cambodia , Impusle Group , ក្រោមការសហការណ៍ដោយ​ សារព័ត៌មាន​ផ្ទះតារា​បណ្តាញចតុមុខ​, គ្រួសារតារាកម្ពុជា​, Moment Plus studio , SNB media official, និង Good friend Clinicជាដេីម។

LEAVE A REPLY

Please enter your comment!
Please enter your name here