មានការសួរដេញដោលថា មរណៈភាពរបស់ អតីតបេក្ខភាព ប្រឡង នាង ប្រាក់សុគន្ធ បានស្លាប់ពេលត្រឡប់មកពីខេត្តបៃលិន នេះបើតាមសេចក្តីរាយការណ៍ ពីពិធីករ និងអ្នកសម្តែង ប៉ែន ចំរ៉ុង។ ដំណឹងនេះ មានការចែកចាយតៗគ្នា និងតក់ស្លុតជាខ្លាំង មិនគួរ តារាដែលតស៊ូ ក្នុងសិល្បៈ បែបនេះបែរជាជួបរឿងអកុសលបែបនេះ។ អ្នកលេងបណ្តាញសង្គមឆ្ងល់ថា ការស្លាប់នេះ បណ្តាលមកពីអ្វី ខណៈខ្លះថា ដោយគ្រោះថ្នាក់ចរាចរ។
បើតាមលោក ប៉ែន ចំរ៉ុង បង្ហោះសារថា «ស្លុតចិត្តណាស់ប្អូនអើយ ប្អូនប្រុស Neang Praksokun Neang Kunthea ជាមនុស្សស្លូតមិនដែលចេះមានបញ្ហានឹងអ្នកណាទេ ចេះគោរពគេឯង រួសរាយណាស់ទេហើយគ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូនប្រឹងប្រែងខ្លាំងណាស់ទំរាំបានប៉ុណ្ណឹងតែបែរជា មកជួបរឿងអកុសលបែបនេះ មិនដឹងពុកម៉ែគាត់នៅខេត្តរន្ធត់ក្តុកក្តួលយ៉ាងណាទេ😢សូមកុសលផលបុណ្យដែលខ្ញុំបានសាងសូមឧទ្ទិសដល់វិញ្ញាណក្ខន្តប្អូនប្រុសទៅកាន់សុគតិភពផងចុះ»។
យ៉ាងណា មានការទម្លាយថា នាង ប្រាក់ សុគន្ឋ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញនេះឯង។ យប់ថ្ងៃទី២៤ លោកច្រៀងប្រចាំហាង សាច់អាំង ហេងៗ២ ម្តុំស្ទឹងមានជ័យ។ ម្នាក់ៗមិនអស់ចិត្តនោះទេ ក្រោយជួបដំណឹងនេះ។ ពិសេស នាង ប្រាក់គន្ធា ជាប្អូនក៏ស្រឡាំងកាំង រកនិយាយមិនត្រូវ ទន់ដៃជើងតែម្តង។

 

LEAVE A REPLY

Please enter your comment!
Please enter your name here