មិនត្រឹមតែមានកេរ្តិ៍ឈ្មោះឈានឡើងក្នុងនាមជាអ្នកផលិតចម្រៀង និងជាតារាចម្រៀងប៉ុណ្ណោះទេ ឌីជេម៉ាំ ក៏កំពុងកាក់កបក្នុងមុខរបរថ្មី គឺបើកលក់ឡាន ដែលប្រើដើមទុនរហូតដល់ច្រើនសែនដុល្លារ។ លោកបានធ្វើអោយអ្នកសិល្បៈម្នាក់ៗលាន់មាត់សរសើរពីភាពជោគជ័យមិនតិចឡើយ ដោយសារតែបានរំលេចអាជីវកម្មលក់ឡាន ដែលជាមុខរបរធំដុំក្រៅពីសិល្បៈ។ ទីតាំងលក់ឡានរបស់លោក ស្ថិតនៅភូមិព្រៃទា ក្នុងសង្កាត់ចោមចៅ ដោយបញ្ចប់ពិធីសម្ពោធកាលពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២១ មិនបានប៉ុន្មានថ្ងៃផង ក៏តាំងរថយន្តច្រើនប្រភេទ ដែលបង្ហាញពីការប្រកួតប្រជែងតែម្ដង។ អាជីពនេះ គឺបន្ទាប់ពីគ្រាមុនគេឃើញលោកកាក់កបនឹងមុខរបរលក់ដីឡូតិ៍ និង កាន់តែមានទីផ្សារនៅក្នុងវិស័យចម្រៀង។ លោកក៏ត្រូវគេឃើញមានឱកាសទទួលការប្រគុំតន្ត្រីកាន់តែច្រើន នាពេលចុងក្រោយ។

លោកបានបង្ហោះក្រោយបើកសម្ពោធឃ្លាំងលក់រថយន្ត បង្ហាញពីភាពរឹងមាំក្រៅពីសិល្បៈថា”ជារួមតែម្តងខ្ញុំបាទ🙏DJ ឌីជេ ម៉ំា សូមអរគុណយ៉ាងជ្រាវជ្រៅចំពោះវត្តមានលោកគ្រូក្រូច ចែអ៉ីត ពូណុយ ពូណម មេក្តាមស្រែ បងៗថៅកែដីឡូតិ៍ បងប្អូនសិល្បៈ មិត្តភក្តិ&ញាតិមិត្តជិតខាង ដែលបានចូលកម្មវិធីរបស់ខ្ញុំ លេីសចំនួនកំណត់15តុឡេីងដល់20ជាងតុ។ ផ្តល់ភាពសប្បាយរីករាយមែនទែន​អរគុណចំពោះកាផ្តល់កិត្តិយសសម្រាប់ខ្ញុំ​ ហេីយខ្ញុំក៏សូមអភ័យទោស🙏🙏🙏រាល់កាទទួលរាក់ទាក់មិនបានដិតដល់ឬខ្វះខាត់មុខម្ហូបផងបាទពិសេសបងប្អូនដែលខ្ញុំមិនបានអញ្ជេីញមកចូលរួមសូ​មកុំខឹងអីបាទព្រោះពេលវេលាប្រថុចញ៉ុចពេក”។ មានអ្នកសិល្បៈ និង អ្នកគាំទ្រលោកច្រើនណាស់ លាន់មាត់ថា លោកពិតជាឡើងរាសីខ្លាំង ដោយក្នុងសិល្បៈកំពុងចាប់ផ្ដើមល្បីជាងមុន ហើយស្រាប់តែមានយីអ៊ុនបង្អួតរបរ ដែលប្រើដើមទុនឡើងកប់ក្ដោងបែបនេះទៀត។ បទថ្មីៗរបស់លោក នៅលើបណ្ដាញសង្គម ក៏ផ្ទុះការចាប់អារម្មណ៍ជាងមុនផងដែរ បើធៀបនឹងគ្រាមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here