បេប៊ី អាចធ្វើអោយខ្លួនឯងល្បីម្តងទៀតបានទេ ក្រោយពីបាត់ខ្លួនពីឆាកតន្រ្តីដល់ទៅ២ឆ្នាំ

0

តារាចម្រៀង បេប៊ី ដែលសុខចិត្តបោះបង់អាជីព ពិធីការិនី មកជ្រកជាអ្នកចម្រៀង អោយផលិតកម្មថោន មើលទៅដូចជាមានសភាពស្ងាត់ជ្រងំ ដូចជាមិនទាន់ទទួលបានឱកាស បង្ហាញបទអោយផ្ទុះតាមការចង់បាន។ ឆ្នាំ២០២២ បានមកដល់ហើយ មិនដឹងថា ជុំ រចនាពេជ្រ ហៅបេប៊ី មានយុទ្ធវិធីស្ទួចខ្លួនឯង អោយបានលេចធ្លោ ដូចមុនទៀតឬយ៉ាងណា បើពន្លកសិល្បៈក្រោយៗ គេក៍ខ្លាំងដែរនោះ។
បេប៊ី បានឲ្យដឹងថារូបនាងនៅតែជាតារា ចម្រៀង របស់ផលិតកម្មថោន និង គ្មានគម្រោងចាកចេញពីទ្រនុំមួយនេះនា ពេលឆាប់ៗ ឡើយ។ការ តាំង ចិត្តបែបនេះក្រោយពីបេប៊ី ប្រឈមភាព ស្ងប់ ស្ងាត់កាន់ តែខ្លាំងបន្ទាប់ ពីរូបនាងបាត់ខ្លួន ពីឆាក តន្រ្ដីដល់ទៅ២ឆ្នាំពោលគឺតាំងពីផ្ទុះកូវីដមកម្លេះ។ប៉ុន្ដែ បេប៊ី ថានាង មិន អាចឈប់ពី អាជីពចម្រៀងមួយនេះបានទេ បើទោះជានាងដឹងខ្លួនថាការដកឃ្លា១ រយៈរបស់នាងប្រឈមការឪពិបាក ស្ដារ មុខមាត់វិញក្ដី។ផ្ទុយទៅវិញនាងថាភាពស្ងប់ស្ងាត់នេះគឺដោយសារតែរូបនាងរងចាំឲ្យកូវីដ ស្ងាត់ទាំងស្រុងសិន និងម្យាង ទៀតពេល នាង ត្រឡប់មកវិញ គឺមានអ្វីដែលថ្មីប្លែកជាង សព្វដងពោលគឺ”សម្ងំយកពិស”។អតីតពិធីការិនីCTN រូបនេះក៍បាន ឲ្យដឹងដែរ ថា នាង នឹករលឹក ដល់ ឆាកតន្រ្ដីជាខ្លាំង នឹងសន្យាវិលមកកាន់ក្បាលមីក្រូនាពេលដ៍ឆាប់ៗខាងមុខនេះហើយ។
មានការលើកឡើងថាបេប៊ី នឹងអាចលេចធ្លាជាងពេលនេះជាមិនខាន ប្រសិនបើនាង ព្រម វិលវិញនិងសម្រេចចិត្តវាយលុក ទី ផ្សារ ចម្រៀងសារជាថ្មីមែននោះ ព្រោះថាពេលនេះតារា ជើងខ្លាំងរបស់ថោន នាងមាស សុខសោភា បានចាកចេញជាង១ឆ្នាំ ទៅហើយ ។យ៉ាងណា បេប៊ី ត្រូវប្រឈមប្រកួតប្រជែងជាមួយនាងរ៉ាប៊ី កាន់តែស្វិតស្វាញថែមទៀតព្រោះ ថា តារា ទាំង២ ដួង ដែល ជ្រកកោននៅក្រោមដំបូលតែ១នេះទាំងរូបសម្រស់ និងក្បាច់រាំគឺពួកគេលេច ត្រដែតដូចគ្នា។ អ្នកគាំទ្រ នាងសង្ឃឹមថា នឹងពាំនាំយកអ្វីដែលប្លែក ហើយឆ្នាំ២០២២ នេះ បេប៊ីផ្តើមលេចធ្លោ ម្តងទៀតក្រោយសម្ងំមួយរយៈ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here