មិនមែនទើបតែម្ដងនោះទេ ពោលគឺរាប់ថារាល់ឆ្នាំតែម្ដង ដែលតារាកំប្លែង កញ្ញា យ៉េយ៉េ បានរៀបចំពិធីជួបជុំអ្នកសិល្បៈទ្រង់ទ្រាយធំមុនគេ ដោយកាលពីថ្ងៃទី៣ មករា ឆ្នាំ២០២២ នាងក៏បានធ្វើខួបគម្រប់២៩ឆ្នាំ ប្រមូលអស់តារាសិល្បៈ និង អ្នកមានមុខមាត់អោយជួបជុំគ្នាមុនគេ ក្រោយឆ្លងឆ្នាំ។ ពិធីរបស់នាង មានភាពអធឹកអធមយ៉ាងខ្លាំង ដោយទាំងអ្កកសិល្បៈល្បីឈ្មោះ និង តារាបាត់មុខយូរមួយចំនួន គឺសុទ្ធតែនាងអញ្ជើញមកបានទាំងអស់ ដែលធ្វើអោយគេ កាន់តែមើលឃើញពីប្រជាប្រិយភាពរបស់នាង។ នៅក្នុងពិធីនោះ ក៏មានវត្តមាន លោកជំទាវ ហ៊ុន ស៊ីណាត, លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ អគ្គនាយិកាសិប្បកម្មរ៉ារី និង ឯកឧត្តម កុយ ស៊ីឌឿន ជាដើម ដែលជាបុគ្គលមានកិត្តិយសនៅក្នុងសង្គម ចូលរួមផងដែរ។ កញ្ញា យ៉េយ៉េ និយាយថា នាងសប្បាយចិត្ត ដែលខ្លួនទទួលបានការស្រលាញ់រាប់អាន ពីមនុស្សនៅក្នុងសង្គម ហើយនាងក៏នៅតែនឹងត្រៀមបង្ហាញស្នាដៃថ្មីៗ នៅក្នុងសិល្បៈសម្រាប់ឆ្នាំ២០២២នេះ ដោយមិនរយាលនោះដែរ បូករួមទាំងការងារសប្បុរសធម៌ផង។
ទាំងនេះគឺជាទិដ្ឋភាពខ្លះៗ និង វត្តមានរបស់ភ្លៀវកិត្តិយស និង សិល្បករសិល្បការិនីយ៉ាងកុះករ នៅក្នុងពិធីរបស់នាង៖

LEAVE A REPLY

Please enter your comment!
Please enter your name here