ទំនាក់ទំនង នាយ ព្រែក និង ឈិន មុនីនាថ ធ្វើអោយហ្វេនៗមានការសង្ស័យ

0

មហាជនកំពុងតែ ចាប់ផ្តើមសង្ស័យហើយថា នាយ ព្រែក និង កូនស្រី លោកឈិន កុសល នាង ឈិន មុនីនាថ អាចនឹងមានស្នេហា បំភ័នភ្នែកមហាជន មិនខុសពីចែពេជ្រ សោភា និង សក្កដា។ មិនដឹងថា តារាវ័យក្មេងមួយគូនេះ ស្រឡាញ់គ្នាដោយចិត្តនិងចិត្តឬយ៉ាងណា ឬមួយ បានត្រឹមតែ បង្ហើប មិនអាចទៅរួច។ យ៉ាងណាមិញគេកំពុង នៅតាមដានថា មែនឬមិនមែនក្នុងពេល អ្នកខ្លះបុកពោះខ្លាចតែមិនដូចការពិត។
នាយ ព្រែកធ្លាប់ អះអាងថាសម្រាប់ ទំនាក់ទំនង លោកនិងកញ្ញា ឈិន មុន្នីនាថ សព្វថ្ងៃនេះបើទោះបីជា ប្រាប់មហាជនថា លោក និងកញ្ញា គ្រាន់តែ ជិតស្និទ្ធ គ្នាក៏ គ្មាន អ្នកណាជឿ ដែរបើទោះបីជាប្រាប់ថា ស្រឡាញ់គ្នាក៏គ្មាន អ្នកណាជឿដែរ ។ អីចឹង ហើយ រឿងស្នេហា ទុកឱ្យ មហាជនជាអ្នក ដាក់ពិន្ទុរហ្វេន អ្នកគាំទ្រធ្លាប់បាននិយាយថា កញ្ញា ឈិន មុន្នីនាថ មានរូបសម្រស់ស្រស់ស្អាត ខ្លាំងប្រហែល មិនអាចងាកមក ចាប់អារម្មណ៍សម្លឹងមើលបុរសមិនមានរូបរាងសង្ហាដូចលោកយក ជាគូអនាគតនោះទេ។
ទោះជា យ៉ាងណាក៏ដោយ គេឧស្សាហ៍ ឃើញ អ្នកទាំងពីរបង្ហាញការចូល ចិត្តដូចគ្នា សូម្បីតែ របស់ប្រើប្រាស់ដូចជា អាវព័ណ៌ នាឡិកាដៃរបស់ អ្នកទាំងពីរក៏ត្រូវ អ្នកគាំទ្រ កត់សម្គាល់ថាដូចគ្នា ស្ទើរបេះបិទ តែម្តង។ រហូតដល់ថ្ងៃ ឆ្លង ឆ្នាំ សកល២០២២ន នេះនាយ ព្រែក ក៏បាន បណ្ដើរ កញ្ញា ឈិន មុន្នីនាថឡើងលើឆាកប្រគំ តន្ត្រីជាមួយគ្នាទៀតផង ដែរ។ នាយ ព្រែក ធ្លាប់អះអាងថាសព្វថ្ងៃនេះ អ្នកទាំងពីរ កំពុងតែមានការងារថ្មីជាមួយគ្នានៅក្នុង ដៃ ហើយ អាចនិយាយថា អ្នកទាំងពីរ ក៏កំពុងមើលចិត្តគ្នាលើសពីមិត្ត បានមួយកម្រិតហើយ៕ មានតែពេលវេលា ប៉ុណ្ណោះដែល បានបង្ហាញបន្តបើកវាំងនន មួយគូនេះ បានលាតត្រដាងពិតប្រាកដ ហើយសង្ឃឹមថា ស្នេហាពួកគេ មិនបណ្តោយអោយជូរផ្អូម ឬប្រែក្លាយដូចពេជ្រ សោភា និងឆឹម សក្កដា ដែលកំពុងល្បីប្រេះឆា មិនដឹងពិតឬយ៉ាងណានោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here