មានការកត់សម្គាល់ឃើញថា តារាស្រីដ៍លេចធ្លោ ប្រចាំទូរទស្សន៍ និង ផលិតកម្ម ហង្សមាស មានឱក សុគន្ឋកញ្ញា និង ចាន់ កែវនិមល បានធ្វើអោយគេតាមដាន ក្រោយពេលបានគ្រងតំណែងធំៗព្រមគ្នា។ នេះបញ្ជាក់ថា អ្នកទាំង២នៅតែមានទីផ្សារ សិល្បៈ ហើយនៅតែត្រូវបានគេ ត្រូវការបំផុតសម្រាប់ប្រូម៉ូដហាង ឬក្រុមហ៊ុនផ្សេងៗ។
កាលពី ថ្ងៃទី ៦ ខែមករា ឆ្នាំ២០២២នេះ គេ បានឃើញ តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បង្ហាញភាពស្និទ្ធ ស្នាលកៀក ដៃឱបស្អិត ជាមួយ ថៅកែស្រី ឃូ ស៊ី និងផលិត កម្មរាម គឺ អ្នកនាងស្រីអូនដោយ អ្នក ទាំងពីរបាន ចុះ កុងត្រា ជាមួយគ្នារយៈពេល មួយឆ្នាំពេញ តែម្ដង។ ក្រុមហ៊ុន ផលិតអាហារ បំប៉ន មួយ នេះ បានជ្រើស យកតារាចម្រៀង ស្រីឱក សុគន្ធកញ្ញា ធ្វើជាអ្នកតំណាងទាំងដែល កន្លងមកគេដឹងថា តារាចម្រៀង ស្រីរូបនេះ មានតម្លៃ ខ្លួន ថ្លៃ ដាច់គេ ក្នុងចំណោមតារា ស្រី ដទៃទៀតក្នុង ចង្កោមសិល្បៈ។
ការក្ដាប់ តំណែងធំ មួយនេះ ហ្វេនរបស់ អ្នកនាង ឱក សុគន្ធកញ្ញា មិនបានគិតថា អ្នកនាង នឹងដើរចេញពីហង្សមាសមកកាន់ រាមនោះទេ តែ បែរជា នឹកសរសើរថៅកែ រាម ទៅវិញដែលអាច ទាញយករាជិនីរបស់ ហ ង្ស មាសមក ធ្វើការជាមួយបាន និងក្លាយជា ផ្សព្វផ្សាយ ផលិតផល ឱ្យ ថៅកែរាម បាន ទៀតផង។
ងាក មកមើល អ្នកនាង ចាន់ កែវនិមល ដែលជា ពិធីការិនីល្បីឈ្មោះ និងធ្លាប់កាន់ កម្មវិធីលំដាប់ ពិភពលោកដែល ផលិត ដោយ ក្រុមហ៊ុនហង្សមាសនោះ នៅ ព្រឹក ថ្ងៃទី ១០ ខែ កមរា ឆ្នាំ២០២២នេះ អ្នកនាងក៏បាន ក្លាយជា តំណាងឱ្យ ធនាគារធំ មួយក្នុងស្រុក ផងដែរ។ ក្រៅពីពូកែវោហារសព្ទ នៅលើ ឆាក កម្មវិធីហើយ នោះ អ្នកនាង ចាន់ កែវ និមល ក៏មានរូបសម្រស់ ស្អាតនិង បាន កម្ពស់មិន ចាញ់តារា ម៉ូដែល ប៉ុន្មានទេ។ អ្នកនាង កែវ និមល មិន ត្រឹមតែមានកេរ្តិ៍ឈ្មោះ ល្បីល្បាញនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ទេ ប៉ុន្តែ អ្នកនាងមាន អាជីពមួយគួរឱ្យកត់សម្គាល់ និងទទួលបានការគោរពនៅ ក្នុង អាជីព ជាពិធីការនី ។

LEAVE A REPLY

Please enter your comment!
Please enter your name here