អីយ៉ាស់! ស្ងាត់ៗ ចាន់ កែវនិមល ក្លាយជាទូតសុឆ្ឆន្ទៈអោយធានាគាធំមួយ នៅដើមឆ្នាំ២០២២ដោយមិនដែលប្រាប់ពីតម្រុយសោះ

0

 

កាលពីថ្ងៃទី 10 ខែមករា ឆ្នាំ2022 មុននេះពិធីការិនីល្បីឈ្មោះអ្នកនាង ចាន់ កែវនិមល បានក្លាយជាទូតសុឆ្ឆន្ទៈគួរឱ្យភ្ញាក់ផ្អើលជូនដល់ធនាគារធំមួយ ខណៈដែលអ្នកនាងមិនធ្លាប់ប្រកាសឱ្យដឹងពីតម្រុយនេះឱ្យដឹងពីមុនទាល់តែសោះ។ អ្នកនាងត្រូវបានគេធ្វើពិធីស្វាគមន៍យ៉ាងមានកិត្តិយស នៅអគាវឌ្ឍនៈជាន់ Rosewood ដោយមានភ្ញៀវកិត្តិយស និងសិល្បករ សិល្បការិនីជាច្រើនអញ្ជើញចូលរួម។

អ្នកនាង ចាន់ កែវនិមល បានថ្លែងបញ្ជាក់ថា នេះជាលើកដំបូងដែលអ្នកនាងទទួលបានតួនាទីជាទូតសុឆ្ឆន្ទៈផ្ដាច់មុខឱ្យស្ថាប័នមួយ ដោយអ្នកនាងក៏មានមោទនភាពមិនតិចដែរដែលធនាគារកម្រិតអន្តរជាតិ ជេ ត្រាស់ រ៉ូយ៉ាល់ បានផ្ដល់ឱកាសឱ្យអ្នកនាងធ្វើជាអ្នកតំណាង ខណៈដែលអ្នកនាងនឹងមានតួនាទីផ្សព្វផ្សាយនូវកញ្ចប់សេវ៉ាកម្មជាច្រើន ដើម្បីឱ្យអតិថិជនកាន់តែមានទំនុកចិត្តលើ ជេ ត្រាស់ រ៉ូយ៉ាល់។ អ្នកនាងថានេះគឺជាជោគជ័យថ្មីមួយបន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈ ប៉ុន្តែឱកាសដែលទទួលបាននេះក៏មិនអាចខ្វះបាននូវកម្លាំងចិត្តដ៏ធំរបស់ស្វាមី និង កូនស្រី ព្រមទាំងក្រុមគ្រួសារផងដែរ។

ក្នុងពេលដ៏ខ្លីអ្នកនាងក៏គ្រងទទួលតំណែងជាទូតសុឆ្ឆន្ទៈដូចគ្នានេះឱ្យក្រុមហ៊ុនផ្សេងទៀតផងដែរ បន្ថែមពីលើអាជីពពិធីការិនី។

LEAVE A REPLY

Please enter your comment!
Please enter your name here