មាស ម៉ូលីណា តស៊ូដើម្បីសិល្បៈយូរឆ្នាំ បែជាស្ងប់ស្ងាត់គ្មានមូលហេតុ

0


ការបាត់មុខ ពីកញ្ចក់ទូរទស្សន៍ ស្ទើរទាំងស្រុង បានបងធ្វើឱ្យអោយហ្វេនៗ របស់អ្នកនាង មាស មូលីណា ក៏ដូចជា មិត្តភក្តិក្នុងសិល្បៈមានការ សោកស្តាយ។ មកពីអ្នកនាង មានប្រវត្តិចូលអុកឡុកសិល្បៈ ច្រើនឆ្នាំ ដោយកើតចេញពីភាពតស៊ូ ពុះពារ។ ដូចនេះ បើឈប់ទៅ ដោយមិនបាន ទម្លាយហេតុផល ទើបបង្កអោយ ហ្វេនងឿងឆ្ងល់ និងចង់ដឹងថា អ្នកនាង មានគូគាប់ថ្មី មែនឬយ៉ាងណាបាន ជាបាត់មុខឈឹង ពីអាជីពដែលស៊ូនេះ។

អតីតហ្វ្រេសសុីហ្គើល ជំនាន់ទី១ លេខ៣ អ្នកនាង មាស ម៉ូលីណា ក្រោយសាងបានឈ្មោះ ក្នុងសិល្បៈ ធ្វើអោយ មហាជន មានការចាប់អារម្មណ៍ ណាស់។ អ្នកនាងក៍ ជាពិធីការិនី មួយដួង ដែលមានក្បួន វោហារស័ព្ទ ល្អនិងពេញចិត្តពីទស្សនិកជនផងដែរ។ ពេលនេះ អ្នកនាង បែរ ជាត្រូវស្ងប់ស្ងាត់មិនសូវ អើពើលើអាជីព ដែលមហាជននឹកនាអ្នកនាងណាស់។

មកទល់ ពេលនេះ មាស ម៉ូលីណា បានក្លាយជា អ្នកមេម៉ាយចាយសម្រស់ ចិញ្ចឹមកូនប្រុស៣នាក់ដោយចិត្ត អំណត់ម្នាក់ឯង។ ស្នេហាដំបូង ដែលមាស ម៉ូលីណា ប្រគល់ជូន ស្វាមីជា គ្រូពេទ្យ ប្រែកាយជាសោកសៅ ទាំងមានបន្ទុកកូនពេញដៃ គឺជារឿងមួយ មិនធម្មតានោះទេ ដែលស្ត្រី១មើលថែទាំកូនតែម្នាក់ឯង។ អ្វីដែលពិសេសគឺ អ្នកនាង ហាក់នៅតែរក្សាបាន សម្រស់គួរអោយសរសើរ ស្អាតសមតាមវ័យ មើលមិនដឹងថាជា មនុស្សកើតទុក្ខ។

LEAVE A REPLY

Please enter your comment!
Please enter your name here