មានការប្រដេញគ្នាសួរនាំពេញសង្គមសិល្បៈ និងពេញបណ្តាញសង្គម ដែលគ្រាន់តែគេបានឃើញសាមួយ របស់វី ឌីណែត បង្ហោះ។ នោះជាការពិតឬយ៉ាងណា ហើយបើសិនជាតារារូបនេះចាកចេញ ពីវេទិកា ចម្រៀងមែន ជារឿងមួយគួរអោយស្តាតដោយ សារការតស៊ូទម្រាំមានពេលនេះ ជួបច្រើនណាស់ការលំបាក។
«តិចទៀតឈប់ច្រៀងហើយ” នេះជាសារដែលតារាចម្រៀងនាង វី ឌីណែត បានប្រកាសនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ ដែលសារនេះបានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររបស់តារារូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ការប្រកាសបែបនេះពីកូនស្រីតារាចម្រៀងជើងចាស់លោក ហ៊ួរ ឡាវី គឺនាង វី ឌីណែត នាពេលនេះជាការលេងសើចឬជាការពិត ខណះពេលដែលមានការជជីកសួរពីអ្នកគាំទ្រ ប៉ុន្តែតារារូបនេះនៅមិនទាន់មានការឆ្លើយណាមួយឡើយ។ គេបានដាក់សង្ស័យថា វី ឌីណែត ទំនងជាអាចបញ្ចប់អាជីពសិល្បះចម្រៀងរបស់នាងនាពេលខាងមុខនេះ ដោយសារនាងអាចនឹងកសាងគ្រួសារ ហើយការសម្រេចយកគ្រួសារនេះបានបង្ខំចិត្តឲ្យនាងត្រូវដើរចេញពីអាជីពសិល្បះ ក្រោយប្រឡូកអស់ប៉ុន្មានឆ្នាំមកនេះ។
បើក្រឡែកទៅមើលការខំមិនពីតារាចម្រៀងរួមទ្រនំនាង ឈិន ម៉ានិច ដែលបានសសេរក្រោមសារដែល វី ឌីណែត បានបង្ហោះគឺបានពោលពាក្យយ៉ាងចាក់ដោតថា ចា៎ លោកជំទាវ មិចមិចមើលឯងផងណាស់ ណប់ក្នុងពេលដែល វី ឌីណែត ត្រឹមតែបានឆ្លើយតបយ៉ាងខ្លីថា ចេះថាម៉ង។
ទាំងនេះ ហើយដែលធ្វើអោយគេសង្ស័យថា តើ វី ឌីណែត ពិតមានគម្រោងកសាងគ្រួសារឆាប់ៗ ហើយបញ្ចប់អាជីពសិល្បះចម្រៀងរបស់នាងនាពេលដ៏ខ្លីខាងមុខនេះឬយ៉ាងណា ក្នុងពេលដែលកន្លងមកតារារូបនេះក៍ត្រូវបានគេធ្លាប់ឃើញបង្ហាញភាពស្និតស្នាលជាមួយបុរសប្លែកមុខម្នាក់តាមបណ្តាញសង្គមផងដែរ។ជុំវិញបញ្ហាខាងលើនេះនៅមិនទាន់អាចស្វែងរកការបកស្រាយណាមួយពីតារាចម្រៀងក្នុងផលិតកម្មហង្សមាសនាង វី ឌីណែត បាននៅឡើយទេ គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ដោយសារការសួរនាំមិនមានការឆ្លើយតប។

LEAVE A REPLY

Please enter your comment!
Please enter your name here