តារាសម្តែង ប៊ីរីយ៉ា បានបាត់មុខសិល្បៈ ច្រើនគួរសម ងាកទៅបង្កើតជំនួញ តាមអន ឡាញ និងបានចំណាយពេល នៅជាមួយគ្រួសារ។ ល្ហិចល្ហៀងថា នាងបានទទួលសម្តែងឡើងវិញ។ បើសិនជាទុកយូរពេក ពិបាករឿងស្តារ ប្រជាប្រិយភាពដែល រលកក្រោយកំពុងរីកសាយ បន្តបន្ទាប់។
តារាសម្តែងមុខដូចកូនកាត់ឥណ្ឌានាង ប៊ីរីយ៉ា បានវិលមករកការសម្តែងជាថ្មីឡើងវិញហើយ បន្ទាប់ពីខនខានអស់ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការវិលមកការសម្តែថជាថ្មីនេះ ប៊ី​រីយ៉ា នឹងបង្ហាញវត្តមានលើកដំបូងនៅក្នុងបទចម្រៀងថ្មីមួយមួយរបស់កំពូលតារាចម្រៀងនាង ឱក សុគន្ធកញ្ញា នៅក្នុងផលិតកម្មហង្សមាស។
ជាមួយនឹងរូបភាពបង្ហាញពីទិដ្ឋភាពនៃការសម្តែង ប៊ីរីយ៉ា បានភ្ជាប់សារខ្លីមួយថា ឆ្នាំថ្មី 2022 ប្រលូកថត MV ថ្មី ខាតថតយូរពេលត្រលប់មកថតវិញដូចប្លែកៗ បទចំរៀង មានក្តីសុខហើយមែនទេ។តាមរយះសារខាងលើនេះ​ មានន័យថា ប៊ីរីយ៉ា ទំនងជាអាចនឹងសម្លឹងមើលការសម្តែថជាថ្មីឡើងវិញ​ បន្ទាប់ពីនាងបានដើរចេញមួយរយះ ដោយសារជាប់ដៃរកសុី​ និងមើលថែគ្រួសារ។
យ៉ាងណាការវិលមករកអាជីពសម្តែងជាថ្មីរបស់ ប៊ីរីយ៉ា នាពេលនេះ​ ក៏មានមហាជនមួយចំនួនសង្ស័យថា មុខជំនាញរបស់នាងអាចបរាជ័យ ទើបនាងវិលមកសិល្បះវិញនាពេលនេះ។ក្រោយកសាងគ្រួសារ និងទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់មកនោះ​​ ប៊ីរីយ៉ា បានឃ្លាតឆ្ងាយពីសិល្បះស្ទើរទាំងស្រុង​ ដោយនាងកំពុងជាប់ដៃក្នុងមុខរបរផ្ទាល់ខ្លួន និងភារកិច្ចមើលថែគ្រួសារ។

LEAVE A REPLY

Please enter your comment!
Please enter your name here