រូបថតជាច្រើនសន្លឹករបស់លោកជំទាវ ស្រឿ វ៉ាន្នី ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន មួយឡេងប៊ីយូធី កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងបណ្ដាញសង្គម។ ដោយសារតែរូបថតរបស់លោកជំទាវគឺសុទ្ធសឹងតែបង្ហាញពីការគ្រងនូវឈុតសម្លៀកបំពាក់ហូលផាមួងខ្មែរដែលរចនាឡើងជាបែបបទយុវវ័យសម័យថ្មីជាច្រើនម៉ូតប្លែកភ្នែកនិងមើលទៅសុភាពថ្លៃថ្នូរគួរឱ្យសរសើរ។

រូបថតដែលលោកជំទាវបានបង្ហោះមិនមែនគ្រាន់តែបង្ហោះឱ្យមហាជនបានឃើញនូវសម្លៀកបំពាក់ខ្មែរនោះទេ ប៉ុន្តែក៏ជាការរួមចំណែកជួយលើកស្ទួយដល់សិប្បកម្មផលិតហូលផាមួងខ្មែរ និងសិប្បកម្មផលិតកាបូបដែលធ្វើឡើងដោយកំប្លោក ជាស្នាដៃរបស់សិប្បកម្មមួយនៅក្នុងប្រទេសកម្ពុជាផងដែរ។

ការបង្ហាញនូវរូបសម្រស់តាមរយៈការគ្រងនូវសម្លៀកបំពាក់បុរាណបែបនេះមិនត្រឹមតែធ្វើឱ្យលោកជំទាវទទួលបាននូវភាពស្រស់ស្អាតលើកសម្រស់ឱ្យមានភាពក្មេងជាងវ័យនោះឡើយ ថែមទាំងធ្វើឱ្យមានការចាប់អារម្មណ៍និងទទួលស្គាលយ៉ាងច្រើនពីសំណាក់អ្នកលេងហ្វេកប៊ុក។ ជាពិសេសនៅពេលដែលគេដឹងថាលោកជំទាវមានស្វាមីមានឋានៈជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមហាផ្ទៃប៉ុន្តែលោកជំទាវនៅតែដាក់ខ្លួនសាមញ្ញជាពិសេសក្នុងមុខជំនួញអនឡាញដូចនារីទូទៅទៅវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here