ជាដំណឹង សោកសៅ មួយដែលបានកើតឡើង ដល់ កញ្ញារត្ន័ រចនា បែរជាបាត់បង់អ្នកមានគុណយ៉ាងលឿន។ ខ្លួនកំពុងតែទទួល ជោគជ័យ សិល្បៈ និង មានបំណងចង់ ធ្វើការសងគុណ ឪពុកម្តាយបន្ថែមទៀត តែបែរជាកាត់ផ្តាច់ លឿនទទួលយកមិនបាន។ មានតែការកាត់ចិត្ត និងធ្វើបុណ្យឧទ្ទិសកុសលប៉ុណ្ណោះ ដើម្បីរំងាប់ចិត្ត។
ម្ចាស់បទ មេម៉ាតសប្បាយចិត្តគឺអ្នកនាង រ័ ត្ន រចនា និងក្រុមគ្រួសារពេលនេះកំពុងមានទុក្ខដ៏ក្រៀមក្រំនិងសោកសៅបន្ទាប់ពីលោកជាទីស្រលា ញ់បានទទួលមរណភាពទាំងអាល័យបំផុត។
បើយោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀង រ័ត្ន រចនា បានបង្ហោះភ្ជាប់រូបភាពកាន់ទុក្ខលោកឪ ពុកជាទីស្រលាញ់ដោយលើកឡើងដូច្នេះថាប៉ាខ្ញុំអស់កម្មហើយ។ប៉ុន្តែយ៉ាងណាមិញ រ័ត្ន រចនា មិន បានបញ្ជាក់ទេថាឪពុករបស់នាងស្លាប់ដោយសារជំងឺអ្វីឡើយ។
ជាមួយគ្នានៃដំណឹងមរណទុក្ខនេះដែរគេក៏ឃើញមានមិត្តភក្តិសិល្ប:និងអ្នកប្រើប្រាស់បណ្តាញសង្គ មជាច្រើនបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងសោសៅនេះជាមួយតារាចម្រៀងអ្ន កនាង រ័ត្ន រចនា និងក្រុមគ្រួសារគ្រប់គ្នា។ដោយឡែកបើយោងតាមគណនីហ្វេសប៊ុកមួយក្រៅពីបង្ហាញអារម្មណ៍សោកស្តាយក៏បានសួរនាំបែបនេះថាគាត់វះកាត់មិនជោគជ័យឬយ៉ាងមេចអូនទើបបែបនេះសូមចូលរួមរំលែកទុក្ខដ៏មហាក្រៀ មក្រំនេះផងអូន។តាមរយ:នេះត្រូវបានគេសនិដ្ឋានថាទំនងឪពុករបស់ រ័ត្ន រចនា មានជំងឺធ្ងន់ធ្ងរដែលតម្រូវឲ្យមានការវះកាត់តែមិនអាចជួយសង្គ្រោះជីវិតបានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here