អតីត Miss grand Cambodia ខ្លឹម ស្រីគា ងាកមកបន្ថែមអាជីពសិល្បះចម្រៀង

0

ដើម្បីស្ទាបស្ទង់នៅ របថថ្មីខ្លឹម ស្រីគា បានមកសាកល្បងផលិតចម្រៀងច្រៀង ប្រម៉ូដខ្លួនឯង ដើម្បីប្រទាញយកប្រជាប្រិយភាពឡើងវិញបន្ថែម។ ក្រៅពីខំសម្រកទម្ងន់ ស្រីគា ខំថែរក្សាសម្រស់ជាថ្មីដែរ ដើម្បីអោយមើលទៅ ស្រស់ស្អាត សមជាបវរកញ្ញាម្នាក់កាលពីនៅ មានរីមស្លីម។ ចម្រៀងដែលនាងច្រៀង រង់ចាំលទ្ឋផលបើល្អនិង និងបំបុកបន្តទៀត។
ចូលមកដល់់ឆ្នាំថ្មីនេះតារាសម្តែងរាងខ្ពស់ស្រឡះនាង ខ្លឹម ស្រីគា បានបន្ថែមអាជីពថ្មីមួយទៀតគឺការច្រៀងតាមមង្គលការនានា បន្ថែមលើអាជីពសម្តែង និងបង្ហាញម៉ូតដែលនាងមាននាពេលបច្ចុប្បន្ន។
អតីតកញ្ញាឯក Miss Grand Cambodia 2017 រូបនេះបានបង្ហាញវត្តមានច្រៀងនៅក្នុងវង់តន្ត្រីមួយ ដោយក្នុងនោះក៍មានអ្នកសិល្បះល្បីៗមួយចំនួនចូលរួមផងដែរ។
ជាមួយនឹងការអភិវឌ្ឍន៍ខ្លួនលើអាជីពសិល្បះបន្ថែមនេះដែរ ខ្លឹម ស្រីគា បានលើកឡើងដោយខ្លីថា បន្ថែមអាជីពផ្នែកចម្រៀងមួយទៀត​ បងប្អូនគាំទ្រអត់🙏👏👏 បទពិសោធន៍​ថ្មីៗ​ ការងារដែលស្រលាញ់​ អាជីព​ថ្មី​ បទពិសោធន៍​ថ្មីៗ​ រៀនស្គាល់ពីខ្លួនឯងSinger។
គេនគេនៅចាំ កាលពីពេលថ្មីៗ នេះ​កញ្ញា ខ្លឹម ស្រីគា បានចេញ​នូវ​បទចម្រៀង​មាន​​​ចំណង​ជើង​ថា ​​«ពេល​​មាន​បង​ទើប​អូន​ចេះ​ស្មោះ​» ដែល​ជា​ការ​បង្ហើរ​​សំនៀង​ដ៏​ពីរោះ​ មិន​ចាញ់​​តារា​​​​​ចម្រៀង​អាជីព​នោះ​ឡើយ ​​បែប​​​មនោសញ្ចេតនា​។
ខ្លឹម ស្រីគា បញបញ្ជាកថា៖ តាម​​​ពិត​ទៅ​បទ​ចម្រៀង​នេះ មិនមែន​ជា​បទ​ចម្រៀង​ដំបូង​របស់​នាង​​ឡើយ ពោលវា​គឺ​ជា​​បទ​ចម្រៀង​ទី ​៣ របស់​នាងហើយ។
នាងបញ្ជាក់ថា បទ​លើក​ក្រោយ​​នេះ​ហាក់​ទាក់ទាញ​​ចំណាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​ដោយ​មាន​ចំនួន​ជាង 1M​​ viewers ដោយ​​គ្រាន់​តែ​បាន​បង្ហោះ​ត្រឹម​ចំនួន​​ប្រហែល ១ អាអាទិត្។ នាងថា នេះ​​ក៏​ជា​ការ​ពង្រីក​សមត្ថភាព​ក្នុង​សិល្បៈ​បន្ថែម​សម្រាប់​ខ្លួន​ឯង ​ដោយសារ​ចង់​​ឲ្យ​ខ្លួន​ឯង​​មាន​ទី​ផ្សារ​សិល្បៈ​​កាន់​តែ​សម្បូរ​​ដែរ។បន្ទាប់​ពី​ផុត​តួនាទី​ជា​​កញ្ញាឯក​តំណាង​ឲ្យ​​ប្រទេស ​កម្ពុជា ​អតីត​​កញ្ញា​ Miss Grand Cambodia កម្ពុជា​​​​ប្រចាំ​ឆ្នាំ​ ២០១៧ កញ្ញា ខ្លឹម ស្រីគា កំពុង​​តែ​កាក់កប​ទៅ​​នឹង​​ការ​សម្តែង​ខ្សែ​ភាពយន្ត​​​ទាំង​​កុន​ដុំ និង​​​កុន​​​​ភាគ ក្រោយ​ពី​អភិវឌ្ឃ​ខ្លួន​​មក​ជា​តារា​សម្តែង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here