ក្រោយពេលលេចឭថា ខ្ញុងអស់តំណែងនៅ សុីធីអិន ព្រោះតែមានរឿងបំណុលមក ពេលនេះ មានតារាកំប្លែងស្រីវ័យក្មេង ម្នាក់ដែលមានទេពកោសល្យ បានមកជំនួស តំណែងខ្ញុង។ នេះជាភាពភ្ញាក់ផ្អើលមួយ បញ្ជាក់ពី ស្ថានភាពពិត ជុំវិញជីវិតកំប្លែង របសខ្ញុងនៅ សុីធីអិន។
តារាកំប្លែងអ្នកនាង ខ្ញុង ទំនងជាអស់ឱកាសសម្តែងក្នុងក្រុមកំប្លែងនាយ ពាក់ មី ដែលដឹកនាំដោយលោក សុវណ្ណ រិទ្ធី ទៀតហើយ បន្ទាប់តារាកំប្លែង និងសម្តែងសម្តីបាននាង ពីយ៉ា ពីន បានឆក់តំណែងរូបនាងនៅក្នុងកម្មវិធី២គ្រួសារនៅស្ថានីយទូរទស្សន៍CTN។
នៅថ្ងៃនេះតារាកំប្លែងនាយ ពាក់មី បានបង្ហាញនូវរូបថត២សន្លឹកដោយអមជាមួយនឹងថា ណែនាំអោយបងប្អូនស្គាល់ ប្រពន្ធថ្មីរបស់ខ្ញុំ (ស្រីពីន ) នៅផ្ទះលេខ២ ជំនួសតួអ្នកនាងខ្ញុង បងប្អូនចាំមើលផងតើសមត្ថភាពគាត់យ៉ាងណាដែរ កម្មវិធី ២គ្រួរសារ។
តាមរយះសាររបស់ នាយ ពាក់មី នាពេលដែលបានធ្វើឲ្យមហាជន ជាពិសេសប្រិយមិត្តអ្នកតាមដានកម្មវិធីខាងលើបានសម្តែងនូវការចាប់អារម្មណ៍ចំពោះវត្តមាន ពីយ៉ា ពីន នាពេលដែលនេះ ខណះពេលដែលមហាជនកំពុងតែចង់តាមដានពីវាសនារបស់អ្នកនាង ខ្ញុង នៅCTN ក្រោយផ្ទុះរឿងជំពាក់បំណុលគេរាប់សិបម៉ឺនដុល្លារ។
ដោយឡែកពាក់ព័ន្ធការប្រកាសខាងលើពីនាយ ពាក់មី នាពេលនេះអ្នកដឹកនាំកម្មវិធីកំសាន្ត២គ្រួសារលោក សុវណ្ណរិទ្ធី ហៅតា វ៉ិចទ័រ បានទទួលស្គាល់ថា រឿងនេះជាការពិត ក្នុងពេលដែលលោកកំពុងតែសាកល្បងមើលការសម្តែងរបស់នាង ពីយ៉ា ពីន។
លោក សុវណ្ណរិទ្ធី ហៅតា វ៉ិចទ័រ បានអះអាងប្រាប់ថា មូលហេតុដែលលោកយកគាត(ពីយ៉ាពីន) មកសម្តែងនាពេលនេះ ដោយសារលោកបានមើលឃើញពីសមត្ថភាពរបស់គាត់ដែលអាចសម្តែងតាមអ្វីដែលកម្មវិធីចង់បាន។ នាងមានទេពកោសល្យស្រាប់ ទាំងកាចឆ្នាស់ឆ្នើម និងក្រម៉ិចក្រមើមស្របទៅតាមកម្មវិធីដែលយើងចង់បាន បើទោះបីជាការសម្តែងដំបូងរបស់គាត់លើកដំបូងនេះមិនទាន់សមតុងគ្នាជាមួយនឹងក្រុមកំប្លែងចាស់ៗរបស់យើងក៏ដោយ ប៉ុន្តែទៅនឹងវានឹងល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here