ចៅខ្មែរ និង ស្វាមី ធ្វើពិធីឡើងគេហដ្ឋានថ្មី2ល្វែង ព្រមទាំងកម្មវិធីធំៗ2ទៀតក្នងថ្ងៃតែមួយ

0

ក្នុងចំណោមគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាគឺមានតែតារាអនឡាញ ចៅខ្មែរ និងលោក ខុន ខេមរិន្ទ ជាស្វាមីប៉ុណ្ណោះដែលបានក្រាបក្បាលដល់កន្ទេលរៀបការជាមួយគ្នា ដោយមានចាស់ទុំ និងបងប្អូនជិតឆ្ងាយដឹងឮ។ អ្វីដែលគួរឱ្យកត់សម្គល់គឺលោកទាំងពីរថែមទាំងមានកូនម្នាក់រួមគ្នា ជាតំណក់ឈាមផងដែរ។

លោក ចៅខ្មែរ បានថ្លែងក្នុងពិធីឡើងគេហដ្ឋានថ្មីពីរល្វែង នៅបុរី លឹមឈាងហាក់ គួបជាមួយនឹងខួបអាពាហ៍ពិពាហ៍3ឆ្នាំ និងពិធីប្រកាសផលិតផលឡេស្ទីមសែលថ្មី កាលពីថ្ងៃទី28 មករា ឆ្នាំ2022 មុននេះថា រយៈពេល3 ឆ្នាំក្រោយរៀបអាពាហ៍ពិពាហ៍ លោក និង ស្វាមី មានទាំងរឿងល្អ និងរឿងអាក្រក់ តែពួកលោកនៅតែចាប់ដៃគ្នា មិនបោះបង់គ្នា ហើយតស៊ូជម្នះនូវឧបសគ្គជាច្រើនរហូតចេញផុតពីភាពក្រីក្រដែលធ្លាប់ជួបប្រទះ។ ពួកលោកបានវិវត្តិខ្លួនពីការរស់នៅផ្ទះជួល មកមានលទ្ធភាពទិញផ្ទះខ្លួនឯងក្រោយពីតស៊ូបើកប្រេ ចៅខ្មែរ ដោយក្រុមហ៊ុនរបស់លោកបានចរាចរណ៍យ៉ាងជោគជ័យនូវផលិតផលឡេលាបខ្លួនរហូតផ្ទុះការគាំទ្រ។

មកដល់ពេលនេះលោក និង ស្វាមី តស៊ូទិញបានផ្ទះរួមគ្នាចំនួន2កន្លែងនៅក្នុងបុរី លឹមឈាងហាក់ តែមួយដោយផ្ទះទី2ដែលបានធ្វើពិធីឡើងនេះគឺជាផ្ទះ2ល្វែងជាប់គ្នា ដែលមានតម្លៃជាង30ម៉ឺនដុល្លា និងជាផ្ទះដែលបានប្រើឈ្មោះរួមដូចគ្នានឹងប្ដីប្រពន្ធទូទៅ។ ពួកលោកក៏មានរថយន្តផ្ទាល់ខ្លួនសេរីទំនើបឆ្នាំ2020 ដែលមានតម្លៃជាង10ម៉ឺនដុល្លារប្រើប្រាស់ផងដែរបើធៀបនឹងអតីតកាលដែលត្រូវបានគេមាក់ងាយ ព្រោះតែស្រឡាញ់ភេទដូចគ្នានោះ។ លោកនិងស្វាមីក៏បាននាំចូលផលិតផលឡេស្ទីមសែលមួយប្រភេទទៀតមកវាយលុកទីផ្សារ និងគ្រោងធ្វើជំនួញវិស័យអចលនទ្រព្យផងដែរ បន្ទាប់ពីជោគជ័យក្នុងវិស័យគ្រឿងសម្អាង។

ចៅខ្មែរ និង ស្វាមី ក៏បានលាតត្រដាងពាក់ព័ន្ធនឹងបញ្ហាកូនប្រុសផងដែរ ដោយពួកលោកបានអះអាងថា មិនមែនជាកូនសុំគេឬជាក្មួយនោះទេ តែជាកូនបង្កើតរបស់ខ្លួនទាំង2 បន្ទាប់ពីលោកនិងស្វាមី បានផ្សាំមេជីវិតរួមគ្នានៅប្រទេសថៃ ដោយផ្សំធាតុជាមួយនឹងមេជីវិតញី នៅខាងពេទ្យជំនាញ ដើម្បីបង្កើតឱ្យបានដំណក់ឈាមមួយនេះ។ លោកថាខ្លួនចំណាយមិនក្រោម 10 ម៉ឺនដុល្លារនោះទេ តាំងពីតំណាក់កាលដាក់ចិញ្ចឹមក្នុងកែង រហូតកូនបានធំធាត់ដូចក្មេងទូទៅពេលនេះ។ លោក និង ស្វាមី ក៏មានគម្រោងផ្សាំមេជីវិតដដែលនេះយកកូនស្រី2នាក់ទៀតផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here