អ្នកនាងឈួន សុវណ្ណឆៃ បានចំណាយពេល ប៉ុន្មានសប្តាហ៍ ហោះទៅកាន់ដីអាមេរិក ជាថ្មីដើម្បី រំសាយភាពតប់ប្រម៉ល់ ស្រូបយករូបភាពដ៍ល្អ ដើម្បីមើលកន្លែងកម្សាន្តផ្សេងៗ។ តាមរយៈការបង្ហោះរបស់ អ្នកនាងផ្ទាល់ ឃើញថា មមាញឹកដើរតាមទីតាំង មានហាងទំនើបៗ កន្លែងល្បីៗ និងមើលទេសភាពផ្ទាំងទឹកកកដែលកំពុង បញ្ចេញឥទ្ឋិពល តាមរដូវកាល។
យ៉ាងណាក៍ដោយ នាពេលនេះ អ្នកនាង ឈួន សុវណ្ណឆៃ បានវិលមកកម្ពុជាដីកំណើតវិញហើយ បន្ទាប់ពីគេបានឃើញអ្នកនាង បង្ហោះរូបភាពមួយចំនួននោះ។ អ្នកនាងបាន ចំណាយពេលមួយចំនួន នៅដីអាមេរិក ដើម្បីការងារផ្ទាល់ខ្លួន និង ជួបជុំបងប្អូននៅទីនោះ មាន ឈួន សុវណ្ណដាលីន និង ឈួន ស្រីម៉ៅ អតីត តារាចម្រៀងទាំង២នាក់។ សុវណ្ណឆៃ បានបង្ហាញស្នាមញញឹម ជាមួយកូនៗនាង ពេលបានមកជាន់ទឹកដី ទំនើបជាថ្មី ហើយសប្បាយដើរលេង ដើរថតរូបផុស បង្ហាញហ្វេនៗ អោយជក់ចិត្តមិនតិចនោះទេ។ ចាត់ទុកថា នៅពីក្រោយជីវិតឯកជន របស់ឈួន សុវណ្ណឆៃឃើញថា រស់នៅក្នុងកម្រិតជីវភាពហុឺហារ ហើយមួយរយៈកាលមកហើយ ដែលអ្នកនាងខកខានឡើង ច្រៀងសម្តែងតាមកញ្ចក់ទូរទស្សន៍មួយចំនួន។
បើតាមការបង្ហោះផ្ទាល់ពីឈួន សុវណ្ណឆៃ បានលើកឡើងថា មកផ្ទះវិញហើយ ព្រោះខ្លាចដូនតាចាំ ។ បើមានឱកាសជួបគ្នា ម្តងទៀត។ នេះមានន័យថា ការតក់ក្រហល់មកវិញ ដើម្បីសែនចូលឆ្នាំចិនដែលមកដល់ពេលជាថ្មី។ ពិធីបុណ្យចូលឆ្នាំចិនថ្មីនេះ មានមនុស្សមួយចំនួនគោរព ហើយរវល់ឬមិនសូវសម្បូរធនធានបែបណា ក៍ត្រូវតែស្វែងរកមុខចំនីអាហារ ពាក់ព័ន្ឋ និងគ្រឿងសំណែន សែនជូនដូនតា ញាតិសណ្តានបានចែកឋានទៅដើម្បីបានផលបុណ្យពរជ័យពី អ្នកដែលនៅភពផ្សេងគ្នាតាមជំនឿរៀងៗខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here