កំពុងតែផ្ទុះ ការតាមដានហើយ ដោយនៅសុខៗ ស្រាប់តែទទួលដំណឹងថា Miss Universe International 2021 មានតម្រុយមកជួបហ្វេនៗ នៅប្រទេសកម្ពុជា។ ហ្វេនខ្លះជឿ ខណៈខ្លះទៀត មិនជឿនោះទេ ព្រោះខ្ទង់ចំណាយ ច្រើនណាស់ហើយ យើងនៅមិនទាន់មានលទ្ធភាព។ យ៉ាងណាខាងម្ចាស់កម្មវិធីកំពុងឆ្លេឆ្លា រត់ការតបកាបង្ហើបហ្វេន។
នៅលើបណ្តាញTikTok នាំគ្នា លើកឡើងថា ទៅទទួលចែ ហាន់ណានៅព្រលានយន្តហោះ ។ ខ្លះទៀតលើកថាខ្ជិលនិយាយចាំគេផុសផ្លូវការតែដេកយល់សប្តិហើយទ្រាំមិនបានទេដែរសិន ។ អ្វីដែលដឹងទៀតនោះ នឹងមកបំពាក់មកុដ អោយម្ចាស់មកុដ ចក្រវាឡកម្ពុជា នោះជាអ្វីដែល សន្និដ្ឋាន។បើគាត់មកមែនយើងទៅមើល Miss Universe Cambodia 2022 final ឲ្យផ្អើលភូមិ។
គួរបញ្ជាក់ថា នៅមុននេះ មានថៅកែហាងពេជ្រ មួយកន្លែង បានធានាថា ខ្លួននិងខំខ្នះខ្នែង រត់ការ ធានាយកបវរកញ្ញាចក្រវាឡ រាជនីសម្រស់ មកពីប្រទេសឥណ្ឌា មកជួបហ្វេនៗ នៅកម្ពុជាអោយបាន។ ដំណឹងនេះកំពុងចាក់ដោត អារម្មណ៍អ្នមដឹងរឿងនេះណាស់ថា តើយើងមានសមត្ថភាពធានាមកបានទេ។ លើសពីនេះ ក៍មានការលើកឡើងថា ខាងស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា ក៍បានរៀបចំស្នើទៅ ស្ថាប័នបវរកញ្ញា ឥណ្ឌានាប្រទេសខ្លួន ដោយភាពពេញចិត្ត។ យើងមានតែទាញលេងប៉ុណ្ណោះ អាចឬមិនអាច។ បើតាមដឹង ម្ចាស់មកុដដ៍ផូរផង់នេះ សុីថ្លៃណាស់១កម្មវិធីៗ ហើយយើងក៍ដឹងដែរថា គេលំដាប់ណាស់ ហើយបើចឹងមែន ពិតជាអស្ចារ្យ សម្រាប់មាតុភូមិយើង។

LEAVE A REPLY

Please enter your comment!
Please enter your name here