យោងតាមគេហទំព័ររបស់« គ្រួសារតារាកម្ពុជា » និងការបង្ហោះជាផ្លូវការរបស់អ្នកនាង ខាត់ សុឃីម ដែលធ្លាប់ជាដៃគូចម្រៀងជើងចាស់ជាមួយគ្នាបានបញ្ជាក់ថា លោកឡាយ វណ្ណៈ អ្នកចម្រៀងកន្ទ្រឹមនិងអាយ៉ៃដ៏មានប្រជាប្រិយភាពមួយរូប បានទទួលមរណៈភាពហើយសពរបស់លោកនឹងតម្កល់ដើម្បីត្រៀមធ្វើបុណ្យនៅឯវត្តគៀនឃ្លាំង ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមការបង្ហោះរបស់ម្ចាស់អាខោនហ្វេកប៊ុកឈ្មោះ Chan San Sing បានបង្ហាញឱ្យជ្រាបថា លោក ឡាយ វណ្ណៈ ទទួលមរណៈភាពដោយសារជម្ងឺដាច់សរសៃឈាមបំពង់ករ ស្របពេលដែលលោកក៏បានប្រកូកប្រកាសស្វែងរកអ្នកបរិច្ចាគឈាមជាច្រើនកំប្លោកដើម្បីយកមកសង្គ្រោះបន្ទាន់ប៉ុន្តែជាអកុសលមិនអាចរកឈាមបាន លទ្ធផលចុងក្រោយលោកក៏មិនអាចទទួលការព្យាបាលទាន់ពេលហើយលោកក៏បានលាចាកលោកបាត់ទៅ។

នេះគឺជាដំណឹងមួយដ៏សោកសៅនិងរន្ធត់យ៉ាងខ្លាំងចំពោះគ្រួសារសព និងកាន់តែរន្ធត់ចំពោះបងប្អូនសិល្បៈករជាច្រើនដែលបានដឹងដំណឹងដ៏ក្រៀមក្រំមួយនេះ ស្របពេលដែលក្នុងអំឡុងឆ្នាំ2020នេះអ្នកសិល្បៈជាច្រើនបានជួបទុក្ខបណ្ដាក់គ្នាផ្ទួនៗគួរឱ្យកត់សម្គាល់។

យ៉ាងណាមិញនេះគឺជាដំណឹងមរណៈទុក្ខមួយទៀតហើយ ក៏អំពាវនាវដល់បងប្អូនមិត្តសិល្បៈរៀមច្បងនិងសិល្បៈជំនាន់ក្រោយទាំងអស់ឱ្យចូលរួមកម្មវិធីបុណ្យសពតារារៀមច្បងលោក ឡាយ វណ្ណៈឱ្យបានគ្រប់ៗគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here