រឿងច្រឡំជាគូស្នេហាគ្នានេះ បានកក្រើកឡើងអំពីលោក សក្កដា និង គីមលាង ។ លោកហាក់មិនទាន់ទទួលយកបានព្រោះ នឹកថាខាតប៉ះពាល់កិត្តិយស ខាងស្រីជាសំខាន់ ព្រោះនៅក្រោមការគ្រប់គ្រងមាតាបិតា។ បែបនេះហើយទាំង២នាក់ផ្តើមចេញមុខ បកស្រាយអោយហើយ ជៀសវៀងធ្ងន់ជាងនេះ បើមិនលាងជម្រះភ្លាមៗ។
បញ្ចៀសការយល់ច្រឡំតារាសម្តែងលោក ឆឹម សក្កដា និងតារាបង្ហាញម៉ូតនាង សុគា គីមលាង បានចេញមុខព្រមគ្នាបញ្ជាក់ការ ពិតពីការយល់ច្រឡំរបស់មហាជនមួយចំនួនថា អ្នកទាំងពីគូស្នេហ៍នឹងគ្នា។
អ្នកទាំងពីរបានធ្វើការបដិសេធនូវការយល់ឃើញពីមហាជនខាងលើនេះ ត្បិតពួកគេទាំងពីរមិនមែនជាគូស្នេហ៍នឹងគ្នាត្រូវ ពោលជាអ្នករួមការងារប៉ុណ្ណោះ។
ជាមួយនឹងការបដិសេធខាងលើនេះស្រីស្អាត សុគា គីមលាង ក៏បានធ្វើការព្រមានដល់បណ្តាញសារព័ត៌មាននានាដែលបានចុះផ្សាយពីរឿងនេះអោយលុបចេញវិញ មុនពេលនាងមានវិធានការតាមផ្លូវច្បាប់។
សុគា គីមលាង ដែលបានដាក់ឈ្មោះក្នុងហ្វេសប៊ុកថា kon Ant បានបង្ហោះសារថា ចូលអ្នកមានក្រមសីលធម៌ និងវិជ្ជាជីវៈផង បើមិនដឹងច្បាស់អាចសួរសមីខ្លួនបាន នាងខ្ញុំនិង បងប្រុស សក្កដា ជាអ្នករួមការងារថតផ្សព្វផ្សាយពាណិជ្ជកម្ម ហើយអ្នកមិនគួរមកក្លែងធ្វើពត៌មានក្លែងក្លាយធ្វើអោយសាធារៈជនយល់ច្រឡំបែបនេះទេ ព្រោះវាជាកិត្តយសមុខមាត់ខ្ញុំ និងគ្រួសារ បើមិនលុបទេខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់ ។
ដោយឡែកតារាសម្តែងលោក ឆឹម សក្កដា ក៍បានបង្ហោះសារតាមហ្វេសប៊ុករបស់ខ្លួនដែរថា ខ្ញុំ និង ប្អូនស្រី Kon Ant ថតផ្សាយអោយ ហាងពេជ្រសុីធីដាយអឹមិន ទេ ! បងប្អូនកុំមានការយល់ច្រឡំអី ! ។
លោកបញ្ជាក់ថា សូមមើលអោយគ្រប់ជ្រុង មុននឹងបងប្អូនជឿលើអ្វីមួយ ! បើថាអត់មានរូបភាព និង វីដេអូ ខ្ញុំមិនថាទេ តែនេះបងប្អូនខ្លះជេរយកៗ ទាំងដែលភ្លេចយកភ្នែកមកតាម !។ មួយទៀត សំណូមពរដល់ផេក @los rody លុបវីដេអូពត៍មានពួកខ្ញុំផង ដើម្បីកុំអោយ មានការយល់ច្រឡំតទៅទៀត ។
ជាការកត់សម្គាល់ការចេញមុខបញ្ជាក់ និងបដិសេធពីតារាទាំងពីរខាងលើនេះបានធ្វើឡើងបន្ទាប់ពីសារព័ត៌ក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយដោយដាក់ការសង្ស័យថា អ្នកទាំងពីរជាគូស្នេហ៍និងគ្នា បន្ទាប់ពីគេឃើញរូបភាពវីដេអូរបស់អ្នកទាំងថតក្នុងឈុតរៀបការបប្រកបដោយភាពផ្អែមល្ហែម។
រឿងរ៉ាវនេះក៍បានកើតឡើងស្របគ្នា ក្នុងពេលលោក ឆឹម សក្កដា ទើបតែបញ្ចប់ទំនាក់ទំនងស្នេហ៍ជាមួយតារាចម្រៀងចាស់វស្សានាង ពេជ្រ សោភា។
យ៉ាងណាតាមរយះការបកស្រាយខាងលើនេះបានធ្វើមហាជន ជាពិសេសអ្នកនិយមតាមដានរឿងរ៉ាវជីវិតឯកជនរបស់អ្នកសិល្បះបានយល់ និងលេងមានការភាន់ច្រឡំបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here